អង្គភាពប្រឆាំងអំពើពុករលួយ៖ ក្នុងខែវិច្ឆិកាមានមន្ត្រី ៦៨៣នាក់ បានប្រកាសទ្រព្យសម្បត្តិ និងបំណុល និងមានពាក្យប្តឹង៣៦

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាក្នុងខែ វិច្ឆិកា ឆ្នាំ ២០២២នេះមានមន្រ្តីដែលបាន ប្រកាសទ្រព្យសម្បត្តិ និង បំណុលសរុបចំនួន ៦៨៣នាក់ និងពាក្យប្តឹងសរុបចំនួន៣៦ ។

គួរបញ្ជាក់ថាការបញ្ចេញឱ្យដឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនារសៀលថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុក រលួយបានឱ្យដឹងថា៖ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានជម្រាបដល់អង្គប្រជុំអំពីការងារប្រចាំខែ ដោយបានបញ្ជាក់ថា៖ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងខែ វិច្ឆិកា មានមន្ត្រី ៦៨៣នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបតែតែងតាំងថ្មីដែលមានឋានៈជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ៤៣២ នាក់ ក្នុងនេះមានមន្ត្រី ២៥០ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយមូលហេតុចូលនិវត្តន៍ -ចប់អាណត្តិ -លាឈប់ពីការងារ ។

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់បន្ថែមថា ក្នុងខែវិច្ឆិកានេះមានពាក្យប្តឹង ចំនួន ៣៦ពាក្យប្ដឹង ហើយពាក្យប្ដឹងទាំង ៣៦នេះ រួមទាំងចំណាត់ការនៃពាក្យប្ដឹងក្នុងខែមុនៗដែលកំពុងមាន ចំណាត់ការ នាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្ដឹង និងអន្តរជាតិ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner