លោក ដាំ សិទ្ធិ អតីតអ្នកតំណាងរាស្រ្តអតីតគណបក្សសង្រ្គោះជាតិ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
អត្ថបទដោយ៖
ពលជ័យ
ភ្នំពេញ៖ លោក ដាំ សិទ្ធិ អតីតអ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ នៃអតីតគណបក្សសង្រ្គោះជាតិ បានដាក់លិខិតគោរពស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមលិខិតរបស់លោកដាំ សិទ្ធិ ដាក់ជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
នៅក្នុងលិខិតរបស់លោក ដាំ សិទ្ធិ បានបញ្ជាក់ជូនសម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា “ដោយខ្ញុំបាទ ដាំ សិទ្ធិ បានមើលឃើញគោលនយោបាយដ៏ល្អត្រឹមត្រូវ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខ្ញុំបាទ សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដោយស្ម័គ្រស្មោះគ្មានការគំរាមកំហែង និងបង្ខិតបង្ខំ”៕
ដោយ៖ពលជ័យ

