ជនពាក់ព័ន្ធចំនួន ៣៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី២៨ ម្សិលមិញ

ភ្នំពេញ ៖ សូមនិយាយថា ទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ជនសង្ស័យចំនួន ៣៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន ចំនួន ១០ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ។

ក្នុងចំណោមជនសង្ស័យចំនួន ៣៥នាក់ រួមមាន៖ ជួញដូរ ៣ករណី ឃាត់ ៧នាក់(ស្រី ២នាក់), ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៧នាក់(ស្រី ០នាក់), ប្រើប្រាស់ ៤ករណី ឃាត់ ២១នាក់(ស្រី ៥នាក់), វត្ថុតាងចាប់យកសរុប មេតំហ្វេតាមីន(Ice) ស្មើ ១៥,៨៦ក្រាម និង២កញ្ចប់តូច ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner