យានយន្តល្មើសចំនួន ១៣៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ម្សិលមិញ
ភ្នំពេញ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ នៅទូទាំងប្រទេសកម្ពុជា បានដៅគោលដៅសរុបចំនួន ១៣៨គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ១.៨៣២គ្រឿង រថយន្តធំ ៧គ្រឿង រថយន្តតូច ២០០គ្រឿង និងម៉ូតូ ចំនួន ១.២២៥ គ្រឿង រក ឃើញយានយន្ត ល្មើស សរុប ចំនួន ១៣៦ គ្រឿង រថយន្តធំ ២គ្រឿង រថយន្តតូច ៨គ្រឿង និង ម៉ូតូ ចំនួន ១២៤ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។
ប្រភពដដែលបានបន្ត រយៈពេល ២៨ ថ្ងៃ ( ថ្ងៃ ទី ០១-២៦៨ ខែវិច្ឆិកា ) ការ រឹត បន្ដឹង ការ អនុវត្ត ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក យានយន្ត ចូល គោលដៅ មាន ចំនួន ៤៨.៦៦៥គ្រឿង រថយន្តធំ ២៧៩គ្រឿង រថយន្តតូច ៦.០៦៩គ្រឿង និងម៉ូតូ ៤២.៣១៧គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៤.៦៤៩ គ្រឿង រថយន្តធំ ១០២គ្រឿង រថយន្តតូច ៥៧៧គ្រឿង និងម៉ូតូ ៣.៩៧០គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ អន ក្រ . បក នៅ ទូ ទាំង ប្រទេស ៕ ដោយ៖ ឆៃហួត
