មន្ត្រីនគរបាលម្នាក់ជិះម៉ូតូដួលខ្លួនឯងរងរបួសធ្ងន់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ មន្ត្រីនគរបាលម្នាក់រងរបួសបែកមុខមាត់ និងភ្នែកខាងស្តាំមួយហៀងធ្ងន់ ពេលជិះម៉ូតូក្នុងល្បឿនលឿនបណ្តាលដួលខ្លួនឯងបោកនឹងថ្នល់ពេញទំហឹង កាលពីម៉ោង១និង៤០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតចំណុចរង្វង់មូលវិមានឯករាជ្យ តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងកែងកង១ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញមន្ត្រីនគរបាលម្នាក់ជិះម៉ូតូម៉ាកឌ្រីមស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GV-8528 ធ្វើដំណើរក្នុងល្បឿនលឿន ទិសដៅពីលិចទៅកើត។ មកដល់ចំណុចកើតហេតុ បានរេចង្កូតដួលខ្លួនឯងបោកនឹងថ្នល់រងរបួសបែកមុខមាត់ និងភ្នែកមួយចំហៀងខាងស្តាំធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីនិកហុងហាក់ ដឹងយកទៅសង្គ្រោះភ្លាមៗ។ ក្រោយកើតហតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកែងកង១ទុកប្រគល់ជូនម្ចាស់វិញ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner