ក្រសួងប្រៃសណីយ៍ និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនរួមគ្នាចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេស និងទូរគមនាគមន៍ ស្តីពី «គម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ»

ភ្នំពេញ៖ ពិធីចុះចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេស និងទូរគមនាគមន៍ស្តីពី “គម្រោងលើកកម្ពស់ភាពធន់ នៃសន្តិសុខសាយប័រ”ត្រូវបានធ្វើឡើងរួមគ្នាមួយ រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុននាទីស្តីការក្រសួង។

បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍បានឱ្យដឹងនាថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២២ថា ៖គម្រោងនេះមានគោលដៅសំខាន់ៗ ចំនួន៣ រួមមាន (១) ធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពក្នុងការផ្តល់សេវារបស់ក្រុមឆ្លើយតបឧប្បត្តិហេតុសន្តិសុខសាយប័រ (២) លើកកម្ពស់សកម្មភាពសន្តិសុខសាយប័ររបស់អង្គភាពនិងអ្នកពាក់ព័ន្ធ និង (៣) ផ្តល់ធាតុចូលសម្រាប់រៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្តនិងស្តង់ដាដើម្បីពង្រឹងសន្តិសុខសាយប័រ ដើម្បីសម្រេចបានគោលដៅរួមក្នុងការលើកកម្ពស់ភាពធន់នៃសង្គមឌីជីថលនៅកម្ពុជា៕ ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner