រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់សំខាន់ចំនួនបួន
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ចំនួនបួន ត្រូវបានលើកយកមកពិភាក្សា និងអនុម័ត ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នាថ្ងៃទី២៩ ខែវិច្ឆិកា ក្រោមវត្តមានឯកឧត្តម ជាម យៀប ប្រធានរដ្ឋសភាស្តីទី និងសមាជិកសមាជិការដ្ឋសភាចំនួន ៩៩រូប។
យោងតាមលទ្ធផលនៃសម័យប្រជុំនេះបានឱ្យដឹងថា សេចក្តីព្រាងច្បាប់ទាំងបួនរួមមាន សេចក្តីស្នើ វិសោធនកម្មប្រការ ២ថ្មី (ពីរ) ប្រការ ៥ថ្មី (ពីរ) ប្រការ ១០ថ្មី (បី) ប្រការ ១៦ និងប្រការ ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១, សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងទី៤ គឺសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញា ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិដោយបន្ថែមមាត្រា៣ស្ទួន។
ជាមួយគ្នានេះដែរ សេចក្តីស្នើវិសោធនកម្មប្រការ ២ថ្មី (ពីរ) ប្រការ ៥ថ្មី (ពីរ) ប្រការ ១០ថ្មី (បី) ប្រការ ១៦ និងប្រការ ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលស្នើធ្វើវិសោធនកម្ម ដោយក្រុមសមាជិក សមាជិការដ្ឋសភា ចំនួន៥៨រូបនោះ ត្រូវបានសម័យប្រជុំលើកទី៨ នីតិកាលទី៦ រដ្ឋសភា នៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ បានលើកមកពិភាក្សា និងអនុម័តដោយមានសំឡេងគាំទ្រចំនួន ៩៩លើ៩៩សំឡេង៕ ដោយ៖ យុទ្ធ វីរះ