ភាពចលាចលការងារក្នុងក្រុមហ៊ុន Foxconn ជាអ្នកផ្គត់ផ្គង់ Apple បណ្ដាលឱ្យមានប្រតិកម្មអវិជ្ជមាន
ចិន៖ ប្រភពពីCNAឱ្យដឹងថា បុគ្គលិករាប់ពាន់នាក់នៅរោងចក្រផលិតទូរស័ព្ទ iPhone របស់ Foxconn ក្នុងប្រទេសចិនបានលាឈប់ពីការងារតាំងពីសប្តាហ៍មុនដោយសារគោលនយោបាយកូវីដសូន្យដ៏តឹងរ៉ឹងដែលដាក់ចេញដោយរដ្ឋបាលក្រុងបេកាំង។
ប្រធានផ្នែកនិរន្តរភាព និងអភិបាលកិច្ចនៅ SWEDBANK ROBUR លោក PIA GISGARD បានលើកឡើងថា ព្រឹត្តិការណ៍ដែលកើតឡើងនៅរោងចក្រផលិតរបស់ Foxconn បង្កក្ដីព្រួយបារម្ភ ពីសុខភាព សុវត្ថិភាពនិងសុខុមាលភាពទូទៅ ព្រមទាំងទស្សនៈវិស័យសុខដុមរមនានៅកន្លែងធ្វើការ។
លោកបញ្ជាក់ថា៖« នៅក្នុងគ្រាចលាចលនេះ Apple ចាំបាច់ត្រូវពង្រឹងកិច្ចសន្ទនារបស់ខ្លួនជាមួយអ្នកគ្រប់គ្រង Foxconnឬអាជ្ញាធរចិនប្រសិនបើអាចធ្វើទៅបាន ។ ការធ្វើបែបនេះដើម្បីធានាសិទ្ធិការងារ និងស្វែងរកដំណោះស្រាយធ្វើឱ្យស្ថានការណ៍មានស្ថិរភាព»។
លោកបន្ថែម៖« ជាជំហានដំបូង យើងបានទាក់ទង Apple ដើម្បីយល់ពីរបៀបដែលពួកគេគ្រប់គ្រងស្ថានភាពទូទៅនិងដោះស្រាយស្ថានភាពដែលកំពុងបន្ត និងវិធានការដែលពួកគេកំពុងអនុវត្ត»។
ប្រធានទីផ្សារមូលធន ESG & STEWARDSHIP នៅឯ UNion Investment លោក JANNE WERNING លើកឡើងថា ៖ «ហេតុការណ៍ចលាចលការងារ នេះបង្ហាញពីស្តង់ដារការងារនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ យើងរំពឹងថា Apple ដែលជាអ្នកទិញដ៏សំខាន់មួយនឹងធានាពីឥទ្ធិពលរបស់ខ្លួននៅ Foxconn ។ យោងតាមការរកឃើញរបស់យើង ដូច្នេះ Foxconn ស្ថិតក្នុងស្ថានភាពល្អប្រសើរ បើធៀបនឹងរោងចក្រផ្សេងទៀតនៅក្នុងប្រទេសចិន»។ទោះជាយ៉ាងនេះក្តី លោកអះអាងថា ស្តង់ដារការនៅក្នុងរោងចក្រនេះនៅអន់នៅឡើយបើធៀបនឹងស្តង់ដារអន្តរជាតិ។
អ្នកគ្រប់គ្រងជាន់ខ្ពស់សម្រាប់ SUMOFUS លោក CHRISTINA O’CONNELL ដែលជាក្រុមគណនេយ្យភាពសាជីវកម្មមិនរកប្រាក់ចំណេញអះអាងថា៖ ៖«ការពឹងផ្អែកខ្លាំងរបស់ Apple លើប្រទេសចិនទាំងទីតាំងផលិត និងទីតាំងលក់ទី(អ្នកប្រើប្រាស់)ជាស្ថានភាពគ្រោះថ្នាក់ខ្លាំងណាស់»៕ ដោយ៖ វណ្ណ ស័ក្ដិ