អភិបាលរាជធានី៖ ការអភិវឌ្ឍរាជធានីភ្នំពេញត្រូវធ្វើ ឡើងទៅ តាមប្លង់គោលរាជធានីឆ្នាំ២០៣៤
ភ្នំពេញ៖ការអភិវឌ្ឍរាជធានីត្រូវធ្វើឡើងទៅតាមប្លង់គោលរាជ ធានីឆ្នាំ២០៣៥ ទាំងការអភិវឌ្ឍប្រឡាយទឹក និងសំណង់ ផ្សេងៗ ជាមួយនឹងការធ្វើបច្ចុប្បន្នភាពប្លង់គោលនេះ មួយចំនួន ឡើងវិញដើម្បីងាយស្រួលក្នុងការផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានលឿន។នេះជាការបញ្ជាក់ របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅ កិច្ចប្រជុំពិភាក្សាស្តីពីការកែសម្រួលនិងធ្វើបច្ចុប្បន្នភាពប្លង់គោលរាជធានីឆ្នាំ២០៣៥និងលើកទិសដៅអនុវត្តបន្តនៅរសៀលថ្ងៃទី២៩ ខែវិច្ជិកា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា នៅរាជធានី ភ្នំពេញ បានបង្កើតឡើងនូវប្លង់គោលជាច្រើន តែសម្រាប់ ការប្រជុំថ្ងៃនេះ លើកយកតែប្លង់គោលប្រើប្រាស់ដីថា្នក់ខណ្ឌ ចក្ខុវិស័យឆ្នាំ២០៣៥ ប៉ុណ្ណោះមកប្រជុំពិភាក្សានិងលើក ទិសដៅអនុវត្តបន្ត ដើម្បីឱ្យថ្នាក់ខណ្ឌបានយល់ពីគម្រោង អភិវឌ្ឍប្លង់មេ និងធ្វើកិច្ចការងារនេះឡើងវិញ ។

ឯកឧត្តម ឃួង ស្រេង បានណែនាំថា សម្រាប់ភូមិបាលខណ្ឌ ត្រូវក្តាប់ ប្លង់មេឱ្យបានច្បាស់លាស់ មុនផ្តល់ឱ្យគេធ្វើអ្វីមួយ។ ពោលគឺ ការអភិវឌ្ឍក្រុងត្រូវធ្វើឡើងទៅតាមប្លង់មេ ទាំង ប្រឡាយទឹក ក៏ដូចសំណង់ផ្សេងៗ ។លោកបន្តថា ខណ្ឌមួយ ចំនួន បានរៀបចំប្លង់គោលប្រើប្រាស់ដីថា្នក់ខណ្ឌ ចក្ខុវិស័យឆ្នាំ ២០៣៥ រួចហើយ នៅសល់ខណ្ឌទើបបង្កើតថ្មីមួយចំនួន ប៉ុណ្ណោះ ដែលមិនទាន់បានរៀបចំ ដែលយើងត្រូវសិក្សាពីប្លង់មេ ឱ្យបានច្បាស់ ។ ៨ឆ្នាំទៅ១០ឆ្នាំ ប្លង់គោលរាជធានីត្រូវកែប្រែ ឡើងវិញ ដើម្បីងាយស្រួលផ្តល់ប្លង់កម្មសិទ្ធិដីជា ប្រព័ន្ធជូន ប្រជាពលរដ្ឋឱ្យបានលឿន។ មន្ទីរជំនាញ អភិបាលខណ្ឌ ទាំង១៤ ត្រូវពិនិត្យឱ្យបានជាក់លាក់លើប្លង់គោល ចៀស ឱ្យបានពីការរំលោភទៅលើប្លង់គោល២០៣៥នេះ។

គួរបញ្ជាក់ថា ចក្ខុវិស័យដល់ឆ្នាំ២០៣៥ នៃប្លង់គោលប្រើប្រាស់ ដីថ្នាក់ខណ្ឌ គឺជំរុញការគាំទ្រ និងអភិវឌ្ឍរាជធានីភ្នំពេញ ជា “បេះដូង របស់ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅលើ ចំណុចពិសេស នៃប្រសព្វទន្លេបួនហៅថាទន្លេបួនមុខ ដែលជា អត្តសញ្ញាណតែមួយគ្មានពីរ ។ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយសក្ដានុ ពល ប្រកួតប្រជែង ជាមួយការអភិវឌ្ឍមួយប្រកបដោយវឌ្ឍនភាព សមធម៌ និងចីរភាព ព្រមទាំងសំដៅរៀបចំនិងអភិវឌ្ឍខណ្ឌ ជាតំបន់ស្នូលនៃរាជធានីភ្នំពេញសម្រាប់រដ្ឋបាល នយោបាយ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ប្រកបដោយ គុណភាពបរិស្ថានរស់នៅល្អប្រសើរ សុខុដុមនីយកម្ម ភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន៕
ដោយ ថេត វិចិត្រ ,ហេង សម្បត្តិ

