អតីតប្រធានាធិបតីរុស្ស៊ីចេញមុខព្រមានណាតូ ជុំវិញការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលការពារដែនអាកាស ប៉ាទ្រីយ៉ូត ដល់អ៊ុយក្រែន

ម៉ូស្គូ៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ក្នុងថ្ងៃអង្គារទី២៩ ខែវិច្ឆិកានេះ បានព្រមានអង្គការណាតូ ដើម្បីប្រឆាំងនឹងការផ្តល់ប្រព័ន្ធមីស៊ីលការពារដែនអាកាស ប៉ាទ្រីយ៉ូត ដល់អ៊ុយក្រែន ដោយបានបរិហារសម្ព័ន្ធមិត្តយោធានេះថា ជា “អង្គភាពឧក្រិដ្ឋកម្ម” ជុំវិញការផ្គត់ផ្គង់អាវុធដល់អ្វីដែលលោកហៅថា “របបជ្រុលនិយម”។

លោក Medvedev បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម Telegram ថា ប្រសិនបើដូចដែលអគ្គលេខាធិការអង្គការណាតូ លោក ជែន ស្តូធិនប៊ឺគ បានណែនាំថា ណាតូនឹងផ្គត់ផ្គង់ជននិយមជ្រុលអ៊ុយក្រែនជាមួយនឹងប្រព័ន្ធ ប៉ាទ្រីយ៉ូត រួមជាមួយបុគ្គលិកណាតូ នោះពួកគេនឹងក្លាយទៅជាគោលដៅស្របច្បាប់នៃកងកម្លាំងប្រដាប់អាវុធរបស់យើងភ្លាមៗ។អតីតប្រធានាធិបតីរុស្ស៊ីរូបនេះក៏បានអះអាងដែរថា ពិភពអរិយធម៌មិនត្រូវការអង្គការនេះទេ ព្រោះវាប៉ះពាល់ដល់មនុស្សជាតិ ហើយត្រូវតែរំលាយជាអង្គការឧក្រិដ្ឋកម្ម។

សារព្រមានធ្ងន់ៗរបស់លោក Medvedev ខាងលើនេះ ធ្វើឡើងបន្ទាប់ពីអាល្លឺម៉ង់កំពុងពិភាក្សាជាមួយសម្ព័ន្ធមិត្ត ជុំវិញសំណើរបស់ប៉ូឡូញដែលចង់បញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស ប៉ាទ្រីយ៉ូត ទៅឱ្យអ៊ុយក្រែន ក្រោយប្រមុខណាតូអះអាងថា បក្សសម្ព័ន្ធយោធាមួយនេះ អាចនឹងមិនជំទាស់ចំពោះការប្រគល់ប្រព័ន្ធមីស៊ីលនេះឡើយ៕ ប្រភព៖ CNA ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner