ក្រុមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ G7 ព្រមព្រៀងសម្របសម្រួលការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាម នៅអ៊ុយក្រែន

ប៊ុយការ៉េស៖ ក្រុមប្រទេស G7 បានព្រមព្រៀងគ្នា ក្នុងថ្ងៃអង្គារទី២៩ ខែវិច្ឆិកានេះ ដើម្បីបង្កើតបណ្តាញមួយក្នុងការសម្របសម្រួលដល់ការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាម ដែលជាផ្នែកមួយក្នុងការជំរុញកាត់ទោសជនសង្ស័យ ដែលមានជាប់ពាក់ព័ន្ធនឹងអំពើឃោរឃៅនៅអ៊ុយក្រែន។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាល្លឺម៉ង់ លោក Marco Buschmann បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពិនិត្យតាមផ្លូវតុលាការអំពីអំពើឃោរឃៅដែលបានប្រព្រឹត្តនៅអ៊ុយក្រែន នឹងត្រូវចំណាយពេលច្រើនឆ្នាំ ហើយប្រហែលជារាប់ទសវត្សរ៍។

ទោះបីជាយ៉ាងណា លោក Buschmann បានប្រាប់អ្នកសារព័ត៌មានថា ការនេះនឹងធានាថា ព័ត៌មានស្តីពីភស្តុតាង និងតម្រូវការផ្លូវច្បាប់អាចត្រូវបានចែករំលែក ក្នុងចំណោមរដ្ឋ និងអង្គការអន្តរជាតិ។

គួរបញ្ជាក់ថា ការព្រមព្រៀងខាងលើនេះ បានកើតមានឡើងបន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ G7 នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ហើយក៏មានការចូលរួមដោយព្រះរាជអាជ្ញាពិសេស នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ, រដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ុយក្រែន លោក Denys Maliuska ផងដែរ៕ ប្រភព៖ CNA ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner