កម្ពុជារៀបចំកម្មវិធីរាត្រីកម្ពុជានៅហូជីមិញ

អត្ថបទដោយ៖
Kien Sereyvuth

កម្ពុជាបានរៀបចំកម្មវិធី «រាត្រីកម្ពុជា» នៅក្រុងហូជីមិញប្រទេសវៀតណាម ដើម្បីផ្សព្វផ្សាយវប្បធម៌ និងការ ជម្រុញគោលដៅទេសចរណ៍។ ពិព័រណ៍«រាត្រីកម្ពុជា-Cambodia Night ឆ្នាំ២០១៩» នៅកណ្ដាលក្រុងហូជីមិញនា រាត្រីថ្ងៃទី៥កញ្ញា គឺជាការរៀបចំរបស់ក្រសួងទេសចរណ៍នៃប្រទេសកម្ពុជាក្រោមការអញ្ជើញចូលរួមពីលោករដ្ឋ មន្ត្រីថោងខុន។ ភ្ញៀវដែលអញ្ជើញចូលរួមក្នុងឳកាសនោះ គឺជាក្រុមអ្នកវនិយោគិន និងបណ្តាភ្ញៀវអន្តរជាតិជា ច្រើនទៀត។ លោករដ្ឋមន្ត្រីថោងខុន បានថ្លែងក្នុងឳកាសនោះអញ្ជើញភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដើម្បី ទស្ស នានៅកម្ពុជា ក្នុងការស្វែងយល់នូវបទពិសោធន៍ថ្មីៗរបស់កម្ពុជា ដែលនឹងរៀបចំពិព័រណ៍ទេសចរណ៍ «កម្ពុជា អន្តរជាតិលើកទី៣ រវាងពីថ្ងៃទី១១ដល់ថ្ងៃ១៣ ខែតុលា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ក៏ដូចជាព្រះរាជពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ពីថ្ងៃទី១០ដល់ថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ និងបុណ្យសមុទ្រពីថ្ងៃទី២០ដល់ថ្ងៃ២២ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តកំពតផងដែរ។ លោករដ្ឋមន្ត្រីបានបន្ថែមថា កិច្ច សហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជានិងវៀតណាមមានការរីកចម្រើនគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគី ស្តីពីកិច្ចសហការផ្សព្វផ្សាយរួមគ្នា «ប្រទេសពីរ គោលដៅតែមួយ» ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្តដែលគ្រោងនឹងសម្រេចបាននូវការទទួល បានភ្ញៀវ ទេសចរវៀតណាមចំនួន១លាននាក់មកកម្ពុជា និងភ្ញៀវទេសចរកម្ពុជា៥០ម៉ឺននាក់ មកប្រទេសវៀតណាមវិញ នៅឆ្នាំ២០២០៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner