និយោជកនិងនិយោជិតបង្ហាញតម្លៃស្នើប្រាក់ខែសម្រាប់ឆ្នាំ២០២០

អត្ថបទដោយ៖
Kien Sereyvuth

ភាគីតំណាងថៅកែរោងចក្រនិងភាគីតំណាងកម្មករ បានបង្ហាញរៀងៗខ្លួននៅថ្ងៃទី៦កញ្ញានេះនូវគម្រោងប្រាក់ បៀវត្សស្នើចំពោះកម្មករសម្រាប់ឆ្នាំ២០២០ ប៉ុន្តែគម្រោងស្នើទាំង២មានការខុសគ្នាខ្លាំងដែលមិនទាន់មានការឯក ភាពគ្នាឡើយ។ កាលពីឆ្នាំ២០១៨ ប្រាក់បៀវត្សកម្មករបានឡើងពីចំនួន១៧០ដុល្លារដល់១៨២ដុល្លារសម្រាប់ឆ្នាំ ២០១៩, ចំណែកការស្នើសម្រាប់ឆ្នាំ២០២០នាពេលនេះ ខាងតំណាងនិយោជកស្នើ១៨៤ដុល្លារ  ប៉ុន្តែខាងតំណាង និយោជិត បានស្នើដល់ចំនួន១៩៩ដុល្លារ។ រដ្ឋលេខាធិការក្រសួងការងារលោកហេងសួរ បានថ្លែងបញ្ជាក់នូវជំ ហរចង់បានរបស់ភាគីនីមួយៗ
 ការស្នើប្រាក់ខែរបស់កម្មករនាពេលនេះ បានប្រព្រឹត្តក្នុងស្ថានការណ៍ របស់ពិភពលោក ដែលកំពុងប្រឈមនឹង សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន ដែលវិបត្តិនេះ ត្រូវគេរាយការណ៍ថា បាននិងកំពុងប៉ះ ពាល់លើវិស័យរោងចក្រ សហគ្រាសនិងវិស័យវាយនភ័ណ្ឌកាត់ដេរតាម បណ្តាប្រទេសមួយចំនួនផងដែរ ជាពិ សេសក្នុងប្រទេសចិនដែលសហរដ្ឋអាមេរិក បានបង្កើនការដាក់ពន្ធតឹងតែង ស្ទើរគ្រប់មុខទំនិញ។ ភាគីតំណាង កម្មករ លោកសោមអូន បានប្រាប់អ្នកសារព័ត៌មានជុំវិញការស្នើតម្លៃរបស់ ភាគីនិយោជិត
 យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ បញ្ហាតម្លៃស្នើប្រាក់បៀវត្សនេះ នឹង ត្រូវ យកទៅជជែក គ្នាបន្តនៅថ្ងៃទី១២កញ្ញាខាងមុខនេះ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner