អ.ស.ប ៖ មនុស្សប្រហែល ៣.៦ពាន់លាននាក់ប្រឈមមុខនឹងកង្វះទឹកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ

ហ្សឺណែវ៖ បច្ចុប្បន្នមនុស្សប្រហែល ៣.៦ពាន់លាននាក់កំពុងប្រឈមមុខនឹងការទទួលបានទឹកមិនគ្រប់គ្រាន់ យ៉ាងហោចណាស់មួយខែក្នុងមួយឆ្នាំ។ នេះបើតាមរបាយការណ៍ធនធានទឹកសកលឆ្នាំ ២០២១ របស់អង្គការឧតុនិយមពិភពលោក (WMO) ដែលចេញផ្សាយក្នុងថ្ងៃអង្គារទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

តួលេខនេះត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ជាង ៥ពាន់លាននាក់នៅឆ្នាំ ២០៥០ខាងមុខ។ របាយការណ៍ខាងលើនេះ ក៏បានវាយតម្លៃពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ បរិស្ថាន និងសង្គមលើធនធានទឹករបស់ផែនដីផងដែរ។

ចំណែកឯគោលបំណងរបស់វា គឺដើម្បីគាំទ្រដល់ការត្រួតពិនិត្យ និងការគ្រប់គ្រងធនធានទឹកសាបជាសកល ក្នុងយុគសម័យនៃតម្រូវការកើនឡើង ហើយការផ្គត់ផ្គង់មានកម្រិត។ នៅចន្លោះឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៨ យន្តការអន្តរកម្មរបស់អង្គការសហប្រជាជាតិ ទឹកត្រូវបានគេរាយការណ៍ថា ៧៤ភាគរយនៃគ្រោះមហន្តរាយធម្មជាតិទាំងអស់ គឺទាក់ទងនឹងទឹក។

គួរបញ្ជាក់ថា នៅក្នុងសន្និសីទលើកទី ២៧ នាពេលថ្មីៗនេះ ភាគីពាក់ព័ន្ធក្នុងអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP27) បានជំរុញឱ្យរដ្ឋាភិបាលធ្វើសមាហរណកម្មទឹកបន្ថែមទៀត ទៅក្នុងកិច្ចខិតខំប្រឹងប្រែងសម្របខ្លួន។ វាជាលើកទីមួយហើយ ដែលទឹកត្រូវបានយោងនៅក្នុងឯកសារលទ្ធផល COP ក្នុងការទទួលស្គាល់ពីសារៈប្រយោជន៍ដ៏សំខាន់របស់វា៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner