អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទចេញបញ្ជាគ្រប់គ្រងកម្លាំង

អត្ថបទដោយ៖
Kien Sereyvuth

អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានដាក់បទបញ្ជាគ្រប់គ្រងកម្លាំងកងទ័ពតាមបណ្តាអង្គភាពឲ្យបាន ខ្ជាប់ខ្ជួននិងជាប្រចាំ និងបានបញ្ជាក់មិនឲ្យប្រើប្រាស់កម្លាំងកងទ័ពក្នុងការបម្រើកិច្ចការងារឯកជន ដូចជាយាម ការពារក្រុមហ៊ុន រោងចក្រ ឬសហគ្រាសឬបម្រើបុគ្គលការងារជាឯកជននោះឡើយ។ បទបញ្ជា៣ចំណុចដាក់ ចេញដោយនាយឧត្តមសេនីយ៍វង្សពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទដែលបណ្តាញសារព័ត៌មាន ទើបបានទទួលនៅថ្ងៃនេះ បានប្រព្រឹត្តទៅក្នុងស្ថានការណ៍ដែលមានការរិះគន់អំពីការឃើញមនុស្សគ្រងឯក សណ្ឋានយោធាខ្លះ ត្រូវគេចោទថា ត្រូវក្រុមហ៊ុនឯកជន បានយកទៅប្រើប្រាស់ជារបៀបបុគ្គលក្នុងកិច្ចការពារ សន្តិសុខ។ បទបញ្ជាចុះថ្ងៃទី៣កញ្ញា បានហាមកងកម្លាំងប្រដាប់អាវុធស្លៀកពាក់ឯកសណ្ឋាននិងយកអាវុធចូល ភោជនីយ៍ដ្ឋាន អគារលក់ទំនិញដែលជាកន្លែងប្រមូលផ្តុំមហាជន ប្រជាជនច្រើននាក់ និងក្លឹបកំសាន្ត ដែលនាំឲ្យ បាត់បង់សណ្តាប់ធ្នាប់និងវិន័យកងយោធពលខេមរភូមិន្ទ លើកលែងតែពេលចេញប្រតិបត្តិការ។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner