សម្តេចនាយករដ្ឋមន្ត្រីទទួលជួបយុវជន«អច្ឆរិយកម្ពុជា»នៃកម្មវិធីថៃ Super 100»
និស្សិតខ្មែរសិក្សាក្នុងប្រទេសថៃដែលកម្មវិធីទូរទស្សន៍ «Super 100» ថៃប្រសិទ្ធនាមឈ្មោះ «អច្ឆរិយកម្ពុជា» បានទទួលការលើកទឹកចិត្តពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ដែលសន្យាជួយជម្រុញយុវជនខ្មែររូបនេះឲ្យដល់ គោលដៅរបស់ខ្លួនដែលចង់បាន។ គួររំលឹកថានិស្សិតខ្មែរលោកហុងភារិនអាយុ២៣ឆ្នាំ ដែលកំពុងសិក្សាអា ហារូបករណ៍មួយ ក្នុងសកលវិទ្យាល័យរបស់ថៃផ្នែកអភិវឌ្ឍន៍ជនបទបានបង្ហាញសមត្ថភាពឯករបស់ខ្លួននៃការ ចងចាំចំនួនតួលេខដ៏វែងរហូតច្រើនដល់៣០តួ ដែលអាចចំណាំនិងសូត្រឡើងវិញមិនភ្លេចភ្លាំងក្នុងកម្មវិធីទូរ ទស្សន៍ថៃ«Super 100» ។ សមត្ថភាពដ៏អស្ចារ្យរបស់កូនខ្មែរលោកហុងភារិន្ទនោះ បានធ្វើអោយរំជើបរំជួលដល់ អ្នកទស្សនាច្រើន លាន នាក់ក្នុងប្រទេសថៃ និងយុវជនខ្មែររូបនោះ ត្រូវបានគេប្រសិទ្ធនាមជា «អច្ឆរិយកម្ពុជា» ដែលមិនធ្លាប់ជួបប្រទះនៅ លើសកលលោក។
សម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី៦កញ្ញា បានទទួលជួបនិស្សិតខ្មែរ ដ៏ពូកែនោះ និងបាន សន្យាជួយជម្រុញឲ្យយុវជនហុង ភារិន្ទសម្រេចនូវគោលដៅដែលប្រាថ្នាចង់បានសម្រាប់អ នាគត។ គួរបញ្ជាក់ដែរថាក្នុងសប្តាហ៍នេះ យុវជនខ្មែរលោកហុង ភារិន បានជួបលោកជំទាវសិង្គហបណ្ឌិតម៉ែន សំអន, ជួបទេសរដ្ឋមន្ត្រីលោកស៊ុនច័ន្ទថុលនិងជួបអភិបាលខេត្តព្រះសីហនុលោកគួច ចំរើន ដែលបានកោត សរសើរនូវ សមត្ថភាពឯកនៃការចងចាំមិនភ្លេចរបស់កូនខ្មែររូបនេះ និងបានជម្រុញអោយយុវជនដ៏ឆ្នើមនេះ បន្តការសិក្សា រហូតដល់ការបញ្ចប់ថ្នាក់ឧត្តមសិក្សាថែមទៀត។ លោក ហុង ភារិន បានថ្លែងថា លោក មានបំណងចូលរួមប្រកួត សមត្ថភាពនៃការចងចាំលំដាប់ថ្នាក់ពិភពលោកមួយ ដែលនឹងប្រពឹត្តទៅនៅខែធ្នូខាងមុខនេះក្នុង នៅប្រទេសចិន ដើម្បីការបង្ហាញពិភបលោកអំពីសមត្ថភាពកូនខ្មែរ និងទង់ជាតិខ្មែរលើវេទិកាអន្ករជាតិផងដែរ។ លោកហុងភារិន បានបញ្ជាក់ថា ក្ដីសុបិន្តរបស់លោក គឺចង់យកចំណេះដឹងដែលបានខិតខំរៀនសូត្រដើម្បីមកអភិវឌ្ឍប្រទេសជាតិ កម្ពុជានេះ។