កុមារកំព្រាចំនួន១៤មណ្ឌល ក្នុងខេត្តកំពង់ស្ពឺ ទទួលបានជាសម្ភារៈ និងថវិកា ពីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ស្ពឺ÷ ឯកឧត្តមហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនកុមារកំព្រា និងបុគ្គលិក តាមមណ្ឌលចិញ្ចឹមកុមារទូទាំងខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃសុក្រ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅមណ្ឌលកុមារកំព្រា ចិញ្ចឹមកុមារ ស្ថិតនៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹកពីចំងាយដល់កូនៗក្មួយៗកុមារកំព្រាទាំង១៤មណ្ឌល ស្មើនឹង៦៤៤នាក់ (ស្រី២៤៧នាក់) និងបុគ្គលិកទាំងអស់ ដោយក្តីអាណិតស្រលាញ់ ។ ឯកឧត្តមបានបន្តថា រូបឯកឧត្តមផ្ទាល់ និងអាជ្ញាធរ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ខិតខំប្រឹងប្រែងគៀងគររកប្រភពធនធាន ជាសម្ភារៈ និងថវិកា ពីសប្បុរសជន ដើម្បីបន្តជួយដល់ក្មួយៗកុមារកំព្រា នៅតាមមណ្ឌលទាំងអស់ ក្នុងខេត្តកំពង់ស្ពឺ ដែលជាភាពកក់ក្តៅ ដើម្បីឱ្យក្មួយៗប្អូនៗទាំងអស់បានហូបចុកគ្រប់គ្រាន់ ស្នាក់នៅសមរម្យ និងពិសេសមានឱកាសរៀនសូត្រ។
 ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងអំពាវនាវដល់សប្បុរសជនជិត ឆ្ងាយ សូមបន្តផ្ដល់ជាសម្ភារៈ ថវិកាបន្ថែមទៀត ដើម្បីជួយដល់កុមារកំព្រា និងបុគ្គលិកអ្នកថែទាំតាមមណ្ឌលទៀតផងដែរ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner