សង្វេគណាស់! ខ្សែទឹកហូរបាននាំយកក្មេងប្រុសទៅបាត់ចំនួនបីយប់បីថ្ងៃទើបកម្លាំងរុករកប្រទះឃើញសាកសព

អត្ថបទដោយ៖
Kien Sereyvuth

ព្រះវិហារ៖ ក្មេងប្រុសម្នាក់ ដែលបានបាត់ខ្លួន ទៅតាមខ្សែទឹកហូរ អស់រយៈពេលបីយប់បីថ្ងៃកន្លងមកនោះ នៅរសៀលថ្ងៃសុក្រ ទី០៦ ខែកញ្ញានេះ ត្រូវបានកម្លាំងចុះរុករកប្រទះឃើញហើយ នៅខាងក្រោមកន្លែងទេសចរណ៍ចម្ងាយប្រវែងចំនួន៨៨០ម៉ែត្រ ដោយសភាពសពហើមចង់រលួយ។

នេះបើតាមសេចក្តីរាយការណ៍ដែលភ្នាក់ងារ ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ប្រចាំខេត្តព្រះវិហារ ទទួលបានពីលោកវរសេនីយ៍ត្រី សុខ សូ មេបញ្ជាការរងផ្នែកសឹករងជាំក្សាន្ត ដែលឈរជើងជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ ស្ថិតនៅភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រង់ចំនុចលូបង្ហាញទឹកតេជោបុស្សស្បូវ បានបញ្ជាក់ឲ្យដឹងនៅមុននេះបន្តិច។ លោកមេបញ្ជាការរងបានឲ្យដឹងដែរថា ការចុះរុករកសាកសពក្មេងប្រុសខាងលើនេះ មានចំនួនសរុប៣៥នាក់ ក្នុងនោះកម្លាំងប៉ូលិសវរះ793ចំនួន08នាក់ និងកម្លាំងផ្នែកសឹករងជាំក្សាន្តចំនួន២៧នាក់។

គួររំលឹកថា កាលពីយប់ថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩កន្លងមកនេះ មានក្មេងប្រុសម្នាក់ឈ្មោះ គង់រតនៈកាន់តា អាយុ២ឆាំ្ន ត្រូវបានខ្សែទឹកជំនន់ហូរគួចនាំយកទៅ នៅក្នុងអំឡុងពេលធ្វើដំណើររួមគ្នាជាមួយនឹងឳពុកម្តាយ ដែលបើកបរដោយលោកពលបាលឯក គង់ សុវណ្ណថារី នាយក្រុម(ខ2.គ1)ផ្នែកសឹករងជាំក្សាន្ត(ជាឳពុក) និងប្រពន្ធឈ្មោះ ឡៃ ផៃ ដែលកំពុងបំពេញភារៈកិច្ចឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ ស្ថិតនៅភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ឳពុកម្តាយ និងកូនប្រុសបានជិះម៉ូតូមួយគ្រឿង ម៉ាកវេវពណ៌ខ្មៅ ឆ្លងកាត់ទឹកលូបង្ហាភូមិតេជោបុស្សស្បូវ ចំខណៈពេលជំនន់ទឹកភ្លៀងកំពុងតែស្ទុះឡើងខ្លាំង។ ហូរបុកម៉ូតូដួលហើយ របូតក្មេងប្រុសចេញពីដៃម្តាយបាត់ទៅតាមខ្សែទឹក។

បច្ចុប្បន្នសាកសពក្មេងប្រុស កម្លាំងបានប្រគល់ឱ្យទៅឳពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕សួនលីណា

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner