ក្រុមវិទ្យាល័យ ឥន្ទ្រទេវី ឡើងឈរកំពូលតារាងបណ្តោះអាសន្ន នៃការប្រកួតជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ នៅក្នុងសប្តាហ៍ទី១១

អត្ថបទដោយ៖
Kien Sereyvuth

ឈានដល់សប្តាហ៍ទី១១ នៃការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ក្រុមវិទ្យាល័យ ឥន្ទ្រទេវី ទទួលបាន៣ពិន្ទុបន្ថែម ឡើងឈរកំពូលតារាងបណ្តោះអាសន្ន បន្ទាប់ពីយកឈ្នះវិទ្យាល័យ ជាស៊ីមសាមគ្គី ៥ទល់នឹង១ នៅទីលានច្បារអំពៅ ចំណែកម្ចាស់ផ្ទះបឹងត្របែក បានយកឈ្នះ ក្រុមភ្ញៀវច្បារអំពៅ ៣ទល់នឹង២  ក្រោយខកខានការប្រកួតអស់រយៈពេលពីរសប្តាហ៍ ។ គ្រាប់ដំបូងរបស់វិទ្យាល័យឥន្ទ្រទេវី រកបាននៅតង់ទី១ ដោយកីឡាករ អ៊ុង ថវិកា នៅនាទី៩ ប៉ុន្តែនៅនាទី១៩ ក្រុមវិទ្យាល័យ ជាស៊ីមសាមគ្គី រកបាន១គ្រាប់វិញដោយ កីឡារ ឈឹម រិទ្ធិពល បន្ទាប់មកកីឡាករ ឡេង ណូរ៉ា រកបានគ្រាប់ទី២ ឲ្យឥន្ទ្រទេវីនៅនាទី៤៩ ចូលដល់តង់ទី២ វិទ្យាល័យឥន្ទ្រទេវី រកបាន៣គ្រាប់បន្ថែម ដោយកីឡាករ ពៅ ចាន់ថេត នៅនាទី៥៤ កីឡាករ វឿន វ៉ា នៅនាទី៧៥ និង១គ្រាប់ចុងក្រោយទាត់បញ្ជូលទីដោយកីឡាករ គី រីណា នៅនាទី៩០ បញ្ចប់ការប្រកួតដល់ចប់ត្រឹម៩០ នាទីក្រុម វិទ្យាល័យ ឥន្ទ្រទេវី យកឈ្នះវិទ្យាល័យ ជាស៊ីមសាមគ្គី ៥ទល់១ ។
ជ័យជំនេះបានធ្វើឲ្យ១០ប្រកួត  របស់ក្រុមវិទ្យាល័យឥន្ទ្រទេវី មាន២៨ពិន្ទុ ឈ្នះ៩ប្រកួត ស្មើ១ប្រកួត ឡើងទៅឈរចំណាត់ថ្នាក់លេខ១ ក្នុងតារាងបណ្តោះអាសន្នលេខ២ វិទ្យាល័យឬស្សីកែវ មាន២៧ពិន្ទុ ឈ្នះ៩ ចាញ់១ លេខ៣ វិទ្យាល័យស៊ីមសាមគ្គី មាន១៦ពិន្ទុ លេខ៤ វិទ្យាល័យ ព្រះស៊ីសុវត្ថិ មាន១៥ពិន្ទុ ៨ប្រកួត ឈ្នះ៥ ចាញ់៣ ចំណែកវិទ្យាល័យហ៊ុនសែនចាក់អង្រែ ១០ប្រកួតចាញ់ទាំង១០ គ្មានពិន្ទុ។
សូមបញ្ជាក់ថា គឹតត្រឹមសប្តាហ៍ទី១១នេះ គី រីណា របស់វិទ្យាល័យ ឥន្ទ្រទេវី គឺជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ ទាត់បញ្ជូលទីបាន២៦គ្រាប់ តាមពីក្រោយដោយ ហាំង ភារម្យ របស់ព្រះស៊ីសុវត្ថិ រកបាន១៣គ្រាប់ ចំណែក រីម ដារ៉ារ៉ាត់ របស់ ឬស្សីកែវ និងសួន សុភត្រា របស់ច្បារអំពៅ រកបាន៩គ្រាប់ដូចគ្នា ។
គួររំលឹកថា ពានបាល់ទាត់វិទ្យាល័យ លើកទី១ បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សហព័ន្ធ យុវជន កម្ពុជារាជធានីភ្នំពេញ និងសមាគមក្លិបបាល់ទាត់បឹងកេត ក្នុងគោលបំណងរួមចំណែកលើក កម្ពស់ វិស័យកីឡាបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែមានសកម្មភាពរស់រវើក និងរីកចម្រើនកាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត សំដៅបណ្ដុះស្មារតីស្រឡាញ់កីឡាសុខភាពជៀសឆ្ងាយ ពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមសិស្សានុសិស្សតាមវិទ្យាល័យនានា ទាំងគ្រឹះស្ថានអប់រំ ចំណេះទូទៅរដ្ឋ និងឯកជន ។ ដោយទទួល បានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និងក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT និងមានសហការផ្សាយផ្ទាល់ពីអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner