បុរសពីរនាក់ទាស់សម្ដីគ្នាឈានដល់ប្រើអំពើហិង្សា បណ្ដាលឲ្យម្នាក់រងរបួស ឯម្នាក់ទៀតជាប់ខ្នោះសមត្ថកិច្ច

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ឯម ភារីនាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានឲ្យដឹងនៅរសៀលថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះថា កម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យម្នាក់ ករណីអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ទំនាស់យកកូនកាំបិត ចាក់បណ្តាលឲ្យរបួស) នៅចំណុច ផ្លូវលំ ភូមិ ឬស្សី២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។

    ក្នុងរបាយការណ៍របស់លោកនាយប៉ុស្ដិ៍បានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួនមានឈ្មោះ  ផៃ គីរីវង្ស  ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ  ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ ជាងផ្សារដែក (មានផ្ទុកសារធាតុញៀន)  ។  ចំណែកជនរងគ្រោះមានឈ្មោះ រុន ងន់ហេង  ភេទប្រុស អាយុ៣៤ឆ្នាំ  ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ  រាជធានីភ្នំពេញ មុខរបរ ម៉ៅការសំណង់ (របួសកខាងឆ្វេង០១កន្លែង និង ច្រមុះ០១កន្លែង) ។
    ដោយឡែកវត្ថុតាងចាប់យក ៖ កូនកាំបិតមុខស្រួច ដងជ័រពណ៍លឿង ចំនួន០១ដើម  ។
    បច្ចុប្បន្ននេះ ជនសង្ស័យឈ្មោះ ផៃ គីរីវង្ស ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner