កាកបាទក្រហមកម្ពុជាសាខាខណ្ឌឫស្សីកែវ បន្តចូលរួមរំលែកទុក្ខភរិយាមន្ត្រីដែលអនិច្ចកម្ម សម្រាលកូនធ្លាក់ខ្លួនឈឺ និងពលរដ្ឋរងគ្រោះ

អត្ថបទដោយ៖
Kien Sereyvuth

(ភ្នំពេញ)៖ ក្រុមការងារអនុសាខាសមាគម នារី កម្ពុជា ដើម្បីសន្តិភាព  និង អភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា ជា ពិសី បានបន្តចុះជួបសួរសុខទុក្ខកូនស្រីប្រធានក្រុមប្រឹក្សាខណ្ឌ និងឧបត្ថម្ភថវិកាជូនភរិយា មន្រ្តីសាលា ខណ្ឌ ដែលទើបសម្រាលកូននៅឯគេហដ្ឋាន និងនៅមន្ទីរពេទ្យកាល់ម៉ែត្រ បន្ទាប់ពីក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយស ដដែលនេះ បានចុះជួបសួរសុខទុក្ខនិងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៥គ្រួសាររស់នៅសង្កាត់ទួលសង្កែទី២ និងចូលរួមរំលែកទុក្ខចំពោះការទទួលអនិច្ចកម្មភរិយា របស់មាជិកក្រុមប្រឹក្សាសង្កាត់ឫស្សីកែវ ។

ការងារមនុស្សធម៌របស់ក្រុមការងារអនុសាខាសមាគម នារី កម្ពុជា ដើម្បីសន្តិភាព  និង អភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ និងក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌនេះ បានប្រព្រឹត្តឡើងរយៈពេល២ថ្ងៃជាប់គ្នា ពោលគឺចាប់តាំងពីថ្ងៃទី៤-៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការណែនាំពីលោក ស៊ូ សោគន្ធ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងការឯកភាពទាំងស្រុងពីលោក ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ។

ក្នុងដំណើរចុះជួបសួរសុខទុក្ខដោយផ្ទាល់ចំពោះកូនស្រីប្រធានក្រុមប្រឹក្សាខណ្ឌធ្លាក់ខ្លួនឈឺ និងឧបត្ថម្ភទាំងគ្រឿងឧបភោគបរិភោគ និងថវិកាជូនភរិយា មន្រ្តីសាលា ខណ្ឌ ដែលទើបសម្រាលកូនទាំង២គ្រួសារ ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៥គ្រួសារ និងចូលរួមរំលែកទុក្ខចំពោះការទទួលអនិច្ចកម្មភរិយា របស់មាជិកក្រុមប្រឹក្សាសង្កាត់នេះ លោកស្រី អាន ផល្លា ជា ពិសី សូមជូនពរឲ្យខិតខំថែទាំសុខភាពឲ្យបានល្អប្រសើរ ក្រៅពីពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋងាយរងគ្រោះ ក៍ដូចជាប្រធានក្រុមប្រឹក្សាខណ្ឌ និងភរិយាមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្រោយពីពួកគាត់បានជួបសំណេះសំណាល សួរសុខទុក្ខ និងទទួលអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ក្នុងការដោះស្រាយក្នុងជីវភាពមួយចំនួន ពីក្រុមការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ៕ ដោយ ហាស់ កំសាន្ដ

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner