នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ សន្ដិភាព កើតមាននៅកម្ពុជាពិតជាមានតម្លៃណាស់ ដូច្នេះទោះក្នុងតម្លៃណាក៏ដោយ យើងត្រូវតែការពារថែរក្សាឲ្យបានជារៀងរហូត

(តាកែវ)៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា សុខសន្ដិភាព ដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គឺពិតជាមានតម្លៃថ្លៃថ្នាណាស់ ដូច្នេះហើយបើទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ យើងទាំងអស់គ្នាត្រូវតែការពារថែរក្សាឲ្យបាន និងនៅគង់វង្សជារៀងរហូត។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយលោកតា លោកយាយ អ្នកគ្រូ លោកគ្រូ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។

ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ និងលោកតា លោកយាយ ប្រជាពលរដ្ឋក្រុងដូនកែវ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្ទី បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនគ្រឿងឧបភោគ បរិភោគដល់ ៣វត្ត៖ វត្តតុំ, វត្តសីហរតនារាម និងវត្តលឹមពូល ក្នុង១វត្តៗប្រគេនអង្ករ, ត្រីខ, ប៊ីចេង, ទឹកត្រី, ទឹកស៉ីអ៉ីវ, ទឹកសុទ្ធ, ទឹកក្រូច, ទឹកដោះគោ និងបច្ច័យ ចំនួន ២លានរៀល ព្រមទាំងបានចែកជូនដល់លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ យុវជន ក្រុមប្រឹក្សាសង្កាត់ក្រុងដូនកែវ និងបានឧបត្ថម្ភសាលាក្រុងដូនកែវ ២លានរៀល សាលាសង្កាត់រកាក្រៅ ៥០ម៉ឺនរៀល និងឧបត្ថម្ភដល់កងកម្លាំងមានសមត្ថកិច្ចផងដែរ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner