ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ធ្វេីសកម្មភាពឆក់ខ្សែកមិនបានសម្រេច ត្រូវពលរដ្ឋស្ទាក់ចាប់ប្រគល់ឲ្យសមត្ថកិច្ច
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ត្រូវប្រជាពលរដ្ឋនាំគ្នាស្ទាក់ចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វេីសកម្មភាពឆក់ខ្សែកពីស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូទៅរកទិញម្ហូបមិនបានសម្រេច កាលពីវេលា១២ និង៤០នាទីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅផ្លូវបេតុង ភូមិព្រៃសិលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍ សែនជ័យ ។
ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ ប៉ុក រតនា ហៅវាសនា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ រីឯបក្ខពួក០២នាក់ទៀតគេចខ្លួនបាត់មិនស្គាល់អត្តសញ្ញាណ ។ ដោយឡែកជនរងគ្រោះឈ្មោះអៀន ផល្លី ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅភូមិព្រៃសិលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍ សែនជ័យ ។ ក្រោយកេីតហេតុ ជនសង្ស័យត្រូវបានប្រជាពលរដ្ឋនាំយកប្រគល់ជូនសមត្ថកិច្ចដេីម្បីចាត់ការតាមច្បាប់ ៕ ដោយ៖ ប៊ុនធី និងភារ៉ា



ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕