គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ស្លាប់៤នាក់ នៅស្រុកកំពង់ត្រឡាច

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ នៅយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៥១-៥២ ស្ថិតនៅក្នុងភូមិសុបិន ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ និងម៉ូតូ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្តាលមនុស្ស៤នាក់ បានបាត់បង់ជីវិតនៅនឹកកន្លែងកើតហេតុ និងរបួសស្រាលម្នាក់ (ស្រី)។

សមត្ថកិច្ចបានឲ្យដឹងថា ភាគីម្ខាងជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-4715 អ្នកបើកបរ និងអ្នករួមដំណើរម្នាក់មិនស្គាល់អត្តសញ្ញាណ (ស្លាប់ម្នាក់ និងរបួសស្រាលម្នាក់) បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង បានបុកជាមួយម៉ូតូម៉ាក ZOOMER ពណ៌ស គ្មានពាក់ស្លាកលេខ អ្នកបើកបរឈ្មោះ យូ មករា (ស្លាប់) ភេទប្រុស អាយុ២៣ឆ្នាំរស់នៅ ភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រួមដំណើរនារីពីរនាក់ទៀត ឈ្មោះ សូ ស្រីពៅ (ស្លាប់) ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងចំបក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងឈ្មោះ សូ ម៉ានាត (ស្លាប់) ភេទស្រី អាយុ១៧ឆ្នាំរស់ នៅភូមិត្រពាំងចំបក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីអ្នកបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព។ បច្ចុប្បន្ន ម៉ូតូភាគីទាំងសងខាង ត្រូវបានកម្លាំងនគរបាលជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ។ ចំណែកឯសពជនរងគ្រោះទាំង៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕ធ.ដ

ដោយៈ គឹម សៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner