ភាគីនិយោជក និងភាគីកម្មករនិយោជិត បង្ហាញគម្រោងប្រាក់បៀវត្សអប្បរមា សម្រាប់ឆ្នាំ២០២០ ប៉ុន្តែមិនទាន់បានឯកភាពគ្នានៅឡើយ

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ បានឲ្យដឹងថា នៅថ្ងៃសទី៦កញ្ញានេះ ក្រុមប្រឹក្សាប្រាក់ឈ្នួលជាតិអប្បរមា បានបន្តកិច្ចប្រជុំលើកទី៣ របស់ខ្លួនដើម្បីចរចាកំណត់ប្រាក់ឈ្នួលអប្បរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០ ក្រោយពីភាគឺកម្មករនិយោជិត និងភាគីនិយោជកបានប្រជុំពិភាក្សាផ្ទៃក្នុងរបស់ខ្លួនចំនួន២ដងមក។

ភាគីនីមួយៗបានបន្តប្រជុំពិភាក្សាគ្នា និងបានបង្ហាញគោលជំហរបឋមរបស់ខ្លួនក្នុងអង្គប្រជុំ ដោយភាគីកម្មករនិយោជិតស្នើយកតួលេខ ១៩៩ដុល្លារ និងភាគីនិយោជកស្នើយកតួលេខ១៨៤ដុល្លារអាម៉េរិក ជាតួលេខប្រាក់ឈ្នួលអប្បរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២០។ ភាគីនីមួយៗ បានឯកភាពគ្នាបន្តប្រជុំពិភាក្សាគ្នាលើប្រាក់ឈ្នួលអប្បរមានោះ នៅថ្ងៃ១២កញ្ញាបន្តទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner