ព្យុះត្រូពិចដែលបង្កជាគ្រោះទឹកជំនន់ កំពុងគំរាមកំហែងយ៉ាងធ្ងន់នៅខេត្តភាគកណ្តាល និងខាងត្បូងប្រទេសឡាវ

ឡាវ៖ ភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់ៗគ្នា បានបង្កជាគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់ ដែលកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ដល់បណ្តាខេត្តជាច្រើនស្ថិតនៅភាគកណ្តាល និងភាគខាងត្បូងប្រទេសឡាវ។

តំបន់ដែលរងគ្រោះធ្ងន់ជាងគេ គឺនៅក្នុងខេត្ត Salavan ដោយមានភូមិរហូតដល់១៨៣ ក្នុងស្រុកចំនួន០៣ ត្រូវទឹកជន់លិចខ្លាំង។ ការធ្លាក់ភ្លៀងខ្លាំងបែបនេះ បានបង្កឡើងដោយសារព្យុះត្រូពិចមួយ បោកបក់ឆ្លងកាត់ប្រទេសឡាវ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន។

ដោយឡែកបណ្តាខេត្តនៅភាគខាងត្បូងប្រទេសឡាវវិញ សុទ្ធតែបានទទួលរងគ្រោះពីទឹកជំនន់ក្នុងកម្រិតខុសៗគ្នា ហើយប្រជាជនឡាវរាប់ពាន់នាក់កំពុងត្រូវការជាចាំបាច់នូវស្បៀង អាហារ និងទឹកបរិភោគ ខណៈខេត្តខ្លះទៀតត្រូវការទូក។ ឆ្លើយតបនឹងបញ្ហាគ្រោះធម្មជាតិខាងលើនេះ អាជ្ញាធរឡាវ បាននឹងកំពុងតែខិតខំប្រឹងប្រែងជួយជនរងគ្រោះទាំងឡាយតាមតែអាចធ្វើទៅបាន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner