ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយឆែកឆេររកឃើញគ្រឿងញៀនជាប់នឹងខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅវេលាម៉ោង០០និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្នុងករណីរក្សាដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យចំនួនឈ្មោះ ព្រឹក ប្រាក់ ភេទប្រុស អាយុ១៩ឆ្នាំ និងឈ្មោះ អ៊ំ ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ (អ្នកទាំងពីរមុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ)។ សមត្ថកិច្ចបានដកហូត៖ ក្រាមសថ្លា០២កូនថង់តូច ទូរសព្ទដៃ០១គ្រឿ និងម៉ូតូ០១គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួន កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលភ្នំពេញថ្មី បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុ ឃើញជនសង្ស័យជិះម៉ូតូឌុបគ្នា។ ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅឲ្យឈប់ត្រួតពិនិត្យលើដងខ្លួន ក៏រកឃើញវត្ថុតាងខាងលើ រួចនាំខ្លួនជនសង្ស័យមកសាកសួរ និងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner