បេក្ខជនប្រឡងបាក់ឌុបនាំគ្នាសម្រុកទៅមើល ការបិទបញ្ជីឈ្មោះ តាមមណ្ឌលប្រឡងរៀងៗខ្លួនទូទាំងប្រទេស

ភ្នំពេញ៖ ខណៈពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុបនឹងឈានមកដល់ថ្ងៃ០៥ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ នាព្រឹកថ្ងៃអាទិត្យនេះ គេឃើញបណ្តាបេក្ខជនបាននាគ្នាសម្រុកទៅពិនិត្យបញ្ជីឈ្មោះ លេខតុ និងលេខបន្ទប់រៀងៗខ្លួន ។

បើតាមក្រសួងអប់រំបានឱ្យដឹងថា បេក្ខជនក្រៅពីពិនិត្យមើលបញ្ជី ឈ្មោះ លេខ តុ លេខ បន្ទប់ហើយពួកគេក៏ត្រូវពិនិត្យមើលនៃ តារាង ប្រព្រឹត្តទៅ នៃវិញ្ញាសា និង ប្លង់បន្ទប់ ព្រមទាំងអានបទប្បញ្ញត្តិ ប្រឡងដែលត្រូវបានបិទនៅតាម គ្រប់មណ្ឌលប្រឡងទូទាំង ២៥ រាជធានី-ខេត្ត នាថ្ងៃនេះផងដែរ។

ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡាបានអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌល ប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

គួរបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានាក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧ ៧៥៣ នាក់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner