ភេរោមច្រមុះចូលចិត្តរស់នៅតាមតំបន់ដីសើម ព្រៃកោងកាងព្រៃ និងវាលភក់

ភ្នំពេញ៖ ភេរោមចម្រុះ (ឈ្មោះអង់គ្លេស៖ Hairy-nosed Otter ឈ្មោះវិទ្យាសាស្រ្ត៖ Lutra sumatrana)ត្រូវបានគេរកឃើញថា កំពុងរស់នៅតាមបណ្តាខេត្តមួយចំនួននៅប្រទេសកម្ពុជា និងវាក៏សត្វដ៏កម្រនៅលើពិភពលោកផងដែរ ។

សត្វមួយប្រភេទនេះមានរោមច្រមុះដែលមានទំហំតូចជាងភេខ្លួនរលោង និងភេក្បាលសំប៉ែត ហើយមានរោមនៅនឹងចុងច្រមុះ និងកន្ទុយរាងមូល។ ភេរោមច្រមុះចូលចិត្តរស់នៅតាមតំបន់ដីសើម ព្រៃកោងកាង ព្រៃស្មាច់ ព្រៃវាលភក់ និងតំបន់ដីសើមលិចទឹក ។

ក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានឱ្យដឹងថា តាមរយៈការសិក្សាកន្លងមក ភេរោមច្រមុះបានបង្ហាញវត្តមាននៅព្រែកពាក់កន្ទេល (ខេត្តបាត់ដំបង) បឹងឆ្មារ (ខេត្តកំពង់ធំ) ខេត្តមណ្ឌលគិរី និងតំបន់ឆ្នេរជុំវិញស្រែអំបិល (ខេត្តកោះកុង)។

ប្រភពខាងលើដដែលនេះបានបញ្ជាក់ថា៖ភេរោមច្រមុះស្ថិតក្នុងក្រុមប្រភេទសត្វមានដោយកម្រ និងចុះក្នុងបញ្ជីក្រហម IUCN (EN) ជាប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ។ ភេរោមច្រមុះ (Hairy-nosed Otter) ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner