ប្រទេសឥណ្ឌូណេស៊ីបង្កើតច្បាប់ថ្មីដាក់ទោសជនរួមភេទក្រៅអាពាហ៍ពិពាហ៍

ឥណ្ឌូនេស៊ី៖ សភាឥណ្ឌូណេស៊ីបានអនុម័តក្រមព្រហ្មទណ្ឌថ្មី មួយកាលពីថ្ងៃសុក្រសប្តាហ៍នេះ ដែលនឹងដាក់ទោសដល់ ឧក្រិដ្ឋកម្មផ្លូវភេទមិនទាន់រៀបការ និងការប្រមាថមើលងាយ ប្រធានាធិបតី ឬស្ថាប័នរដ្ឋ។

យោងទៅតាមការសម្ភាសរបស់លោកអនុរដ្ឋមន្រ្តីក្រសួងយុត្តធម៌ Edward Omar Sharif Hiariej ជាមួយនិងសារព័ត៌មាន រ៉យទ័របានឱ្យដឹងថា លោកបានរំពឹងទុកថាក្រមអនុម័ត ថ្មីនឹង ជាប់ជាច្បាប់ថ្មីនៅក្នុងថ្ងៃទី ១៥ ខែធ្នូខាងមុខនេះ ។

សមាជិកសភាខាងសេចក្តីព្រាងច្បាប់ម្នាក់ឈ្មោះ Bambang Wuryanto បាននិយាយថា ច្បាប់នេះអាចចាប់ផ្តើមអនុម័ត បាន នៅដើមសប្តាហ៍ក្រោយ។

ការបង្កើតច្បាប់ថ្មីនេះដោយសារតែចង់លើកតម្កើងតម្លៃប្រពៃណី សាសនាមូស្លីមដែលមានទំនៀមទម្លាប់មិនឱ្យរស់នៅ ជាមួយគ្នា មុនពេលរៀបការ។ នៅក្នុងក្រមអនុម័តថ្មីនេះ បានបង្ហាញថា សម្រាប់ទោសរួមភេទជាមួយនឹងសាច់ញាតិខ្លួន និងត្រូវជាប់គុកចាប់ពីមួយឆ្នាំឡើងទៅ។ រីឯដៃគូដែលមិនទាន់ រៀបការនិងត្រូវបានហាមឃាត់មិនឱ្យរស់នៅជាមួយគ្នាជាដាច់ខាត។

ការរំលូតកូនចេញនៅតែជា ករណីខុសច្បាប់ដដែល លើកលែក តែករណីរំលោភបំពាននៅមិនទាន់មានច្បាប់ទៅលើបញ្ហានេះនៅឡើយទេ។

សកម្មជនសង្គមស៊ីវិលប្រចាំប្រទេសឥណ្ឌូណេស៊ីបានបង្ហាញពីការព្រួយបារម្ភទៅលើដៃគូដែលស្រឡាញ់ភេទដូចគ្នាដែលលោកបាននិយាយថា ៖ «នេះមានគ្រោះថ្នាក់មិនត្រឹមតែដោយ សារតែការគំរាមកំហែងនៃការដាក់ទណ្ឌកម្មប៉ុណ្ណោះទេ ប៉ុន្តែ វាក៏អាចផ្តល់ភាពមិនស្របច្បាប់ដល់សហគមន៍ផងដែរ»។
ក្រៅពីនេះជនដែលធ្វើការប្រមាថមើលងាយស្ថាប័នរដ្ឋនឹងត្រូវបានជាប់ទោសជាមធ្យមរយៈពេលបីឆ្នាំ និងការបង្ហាញទស្សនៈ ណាមួយដែលផ្ទុយនឹងមនោគមវិជ្ជារបស់រដ្ឋនៃប្រទេសឥណ្ឌូនេស៊ីក៏នឹងត្រូវបានហាមឃាត់ផងដែរ។

សេចក្តីព្រាងច្បាប់ថ្មីនេះមានការគាំទ្រពីក្រុមឥស្លាមជាច្រើន ប៉ុន្តែប្រជាពលរដ្ឋខ្លះបារម្ភថាវានឹងជាមហន្តរាយសម្រាប់លទ្ធិប្រជាធិបតេយ្យ និងប៉ះពាល់សេរីភាពស៊ីវិល។

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានប្រាប់រ៉យទ័រពីការច្រានចោលការព្រួយបារម្ភដែលថាច្បាប់ថ្មីនេះនេះនឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិប្រជាធិបតេយ្យ ហើយបានបន្ថែមទៀតថាកំណែចុងក្រោយ នៃសេចក្តីព្រាងច្បាប់នេះនឹងធានាច្បាប់ក្នុងតំបន់ស្របទៅនឹងច្បាប់ជាតិ៕ ដោយ៖ ឡេង អារីតា

ads banner