អ្នកជំនាញទេសចរណ៍៖ វិស័យនេះត្រូវមានធនធានមនុស្សឲ្យគ្រប់គ្រាន់ទើបអាចត្រឡប់ទៅរកភាពប្រក្រតីវិញបាន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ បន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ១៩ វិស័យទេសចរណ៍បានធ្លាក់ចុះយ៉ាងគំហុក រីឯអ្នកបម្រើការក្នុងវិ ស័យនេះ ក៏បានបាត់បង់ការងារ និងផ្លាស់ប្តូរមុខរបរជាបន្តបន្ទាប់ ដោយឡែ កនៅកម្ពុជាបានធូរស្រាល ហើយវិ ធានការបិទខ្ទប់ផ្សេងៗក៏ត្រូវបានដកចេញអស់ហើយក្តី ប៉ុន្តែសេវាករដែលបានចាកចេញឆ្ងាយពីវិស័យទេស ចរណ៍ហើយ ក៏មិនទាន់បានចូលមកបម្រើការវិញគ្រប់គ្នាដែរ។

ជាមួយគ្នានេះ សេវាករមួយចំនួនក៏ងាកទៅចាប់មុខរបរផ្សេង ដោយសម្រេចថាមិនត្រលប់មកធ្វើការលើវិស័យទេ សចរណ៍ វិញតែម្តង។ រឿងនេះបានបង្កជាការព្រួយបារម្ភដល់វិស័យទេសចរណ៍ទាំងមូលថានឹងអាចខ្វះអ្នកបម្រើសេវាកម្មនៅពេលដែលភ្ញៀវទេសចរចាប់ផ្តើមចូលមកទស្សនាប្រទេសកម្ពុជាវិញ។

ឆ្លើយតបនឹងការព្រួយបារម្ភនេះ ក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះបានចាប់ដំណើរការបណ្តុះបណ្តាលជំនាញ ទេសចរណ៍នៅតាមបណ្តាខេត្តផ្សេងៗដើម្បី ធានាថាធនធានមនុស្សមានគ្រប់គ្រាន់នៅពេលដែលត្រូវការពិតប្រាកដ។ ដោយឡែក នៅអ្នកជំនាញទេសចរណ៍ប្រមាណ ៤០០រូបក្នុងខេត្តបាត់ដំបងនឹងទទួលបានការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច (ហូកា) សម្រាប់ឆ្នាំ២០២៣ខាងមុខ។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការ Swisscontact ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ក្នុងការគាំទ្រលើកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ដែលកន្លងមកកម្មវិធីបណ្តុះបណ្តាលនេះបានធ្វើការ បណ្ដុះបណ្តាលអ្នកជំនាញទេសចរណ៍សរុបចំនួនប្រមាណ ៣.០០០រូប ចាប់ពីឆ្នាំ២០១៧ ដល់២០២១ រួចមកហើយ។

ពីវិស័យឯកជន លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារ ទេសចរណ៍ បានយល់ស្របយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងមួយនេះ ព្រោះ លោកស្រី យល់ថា នេះជាជំហានក្នុងការបណ្ដុះបណ្ដាលធនធនមនុស្សផ្នែកនេះឡើងវិញ។

លោកស្រី បានបន្ថែមថា ៖ «ការបណ្តុះបណ្តាលជំនាញបែបនេះពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះវិស័យនេះត្រូវការអ្នកជំនាញច្បាស់លាស់ដើម្បីធានាការផ្គត់ផ្គង់របស់យើងឡើងវិញ»។

លោកស្រី ក៏បានមើលឃើញអំពីសក្កានុពលនៃខេត្តបាត់ដំបងផងដែរថា ៖ «ខេត្តបាត់ដំបងនេះមានសក្កានុពលខ្លាំងណាស់ដោយបង្កប់នូវប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅ ដូច្នេះវាកាន់តែសំខាន់ថែមទៀតសម្រាប់សេវាករទេសចរនៅខេត្តបាត់ដំបង»។

យ៉ាងណាមិញ ប្រធានសមាគមទីភ្នាក់ងារ ទេសចរណ៍រូបនេះ ក៏បង្ហាញការព្រួយបារម្ភផងដែរថានឹងអាចប្រឈមនឹងការខ្វះធនធានមនុស្ស ខណៈដែលកំ ណើន នៃភ្ញៀវទេសចរចាប់ផ្តើមហក់ឡើងវិញជាបណ្តើរៗទៅហើយនោះ។ លោកស្រីបារម្ភថា ៖ «យើងមានផលិតផលល្អ រួចហើយ ប៉ុន្តែបែរជាមិនមានអ្នកលក់ទៅវិញ»។

អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា បើចង់រុញឲ្យវិស័យទេសចរណ៍ត្រលប់ទៅដូចមុនពេលជំងឺកូវីដ១៩ កម្ពុជាយើងត្រូវតែមាន ធនធានមនុស្សផ្នែកនេះឲ្យបានគ្រប់គ្រាន់ និងត្រៀមរួចជាស្រេចសម្រាប់លក់ផលិតដល់ដ៏សម្បូរបែបរបស់កម្ពុជា។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ ក៏បានឲ្យដឹងផងដែរថា ការដាក់បញ្ចូលខេត្តបា ត់ដំបងទៅ ក្នុងគោលដៅគម្រោងសម្រាប់ការបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចនេះ គឺជាយុទ្ធសាស្ត្រមួយរបស់គណៈ កម្មការគ្រប់គ្រង គម្រោង ហូកា នៃក្រសួងទេសចរណ៍ ដើម្បីជំរុញលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្តឲ្យបានកាន់ល្អប្រសើរ តាមរយៈការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិកសម្រាប់ឆ្នាំ២០២៣ខាងមុខ។

គម្រោងនេះនឹងផ្តល់ការបណ្ដុះបណ្តាលដល់ គ្រូបង្គោលចំនួន ៦០រូប និងអ្នកជំនាញទេសចរណ៍ចំនួន៣៥០នាក់ លើជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ការិយាល័យ ជួរមុខ គេហកិច្ច និងជំនាញឆុងកាហ្វ។

សូមរំឮកផងដែរថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ជាសមាសធាតុមួយរបស់កម្មវិធីអ ភិវឌ្ឍន៍ជំនាញ (SDP) ដែលទទួលបានការគាំទ្រថវិកាពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) អនុវត្ត គម្រោង ដោយអង្គការ ស្វីសខន់ថាក់ ដោយគាំទ្រក្រសួងទេសចរណ៍តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដើម្បី ធ្វើការបណ្ដុះ បណ្តាលជំនាញបដិសណ្ឋារកិច្ចដល់យុវជន យុវនារី អ្នកជំនាញកម្រិតទាប ម្ចាស់អាជីវកម្ម និងសហគមន៍ ទេសចរណ៍ នៅខេត្តចំនួន ១០នៅភូមិភាគឦសាន្ត និងជុំវិញបឹងទន្លេសាប៕ ដោយ៖ កែវ បុស្បា

ads banner