ការសម្ពោធកម្មវិធីសន្ទនាជាមួយបុរស រវាងបណ្ដាអ្នកសិល្បៈ គឺដើម្បីជំរុញឲ្យមានការបង្កើតថ្មី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ការសម្ពោធកម្មវិធីសន្ទនាជាមួយបុរស រវាងបណ្ដាអ្នកសិល្បៈ គឺកិច្ចពិភាក្សាមួយដើម្បីជំរុញឲ្យមានការបង្កើតថ្មី ការរៀនសូ ត្រ ការស្រាវជ្រាវ និងការធ្វើសកម្មភាព ឲ្យទៅជាការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងជីវិត ដែលកម្មវិធីនេះ ជាការពិភាក្សារវាងមន្រ្តីរដ្ឋាភិបាល ជាមួយនឹង សិល្បករសិល្បការិនី ។

ការសម្ពោធកម្មវិធីសន្ទនាជាមួយបុរស រវាងបណ្ដាអ្នកសិល្បៈ មានការចូលរួម ពី ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាល មូលនិធិជាតិជំនួយសង្គម(NSAF) បានចូលរួមពិភាក្សាជាមួយនឹងសិល្បការិនី សិល្បករ កម្មវិធីនេះ នឹងចាក់បញ្ចាំងជាផ្លូវការ នៅយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ដោយមានរយៈពេល៣៣នាទីតាមរយៈទំព័រYouTube (https://www.youtube.com/watch?v=1A-TvlLszAQ)។

យោងតាម សេចក្តីប្រកាសព័ត៌មាន បាន ឱ្យដឹងថា កិច្ចពិភាក្សាទាំងនេះ នឹងជំរុញឱ្យមានការរៀនសូត្រ ការស្រាវជ្រាវ ការបង្កើតថ្មី និងការធ្វើសកម្មភាព ដើម្បីការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងជីវិតរបស់បុរសផ្ទាល់ ព្រមទាំងភ្ញៀវដែលគាត់បានពិភាក្សាវិភាគវែកញែកជាមួយ ព្រមទាំងទស្សនិកជន និងអ្នកស្តាប់ផងដែរ។

នៅក្នុងកិច្ចសន្ទនាជាមួយបុរស ក៏មានប្រធានបទដែលត្រូវបានពិភាក្សា ហើយប្រធានបទទាំងនោះ វាអាចទាក់ទងនឹងយុវជនកម្ពុជា សិល្បៈ ការច្នៃប្រឌិត កិច្ចការសង្គម គាំពារសង្គម ប្រព័ន្ធជំនួយសង្គមកម្ពុជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (S.T.E.A.M) ការអភិវឌ្ឍផ្ទាល់ខ្លួន អាជីព និងអ្វីផ្សេងទៀតដែលគួរឲ្យចាប់អារម្មណ៍ និងមានប្រយោជន៍។

ប្រភពដដែល បាន ឱ្យដឹងទៀតថា វីឌីអូចំនួន៥ ដែលនឹងដាក់បញ្ចាំងក្នុងកម្មវិធី «សន្ទនាជាមួយបុរស» ក្នុងនោះរួមមាន វីឌីអូទី បង្ហាញអំពី លោក សំហេង បុរស ធ្វើការសន្ទនា និងពិភាក្សាជាមួយ សិល្បករ សេម រ៉កឃឺ (Sam Rocker) ដែលជាអ្ន កនិពន្ធ និងសិល្បករចម្រៀងកម្ពុជាម្នាក់ ដែលបានចាប់ផ្តើមអាជីពសិល្ប:របស់គាត់តាំងពីឆ្នាំ២០១២មក។

វីឌីអូទីមួយនេះមានចំណងជើងថា «ដំណើរស្វែងរកភាពជាខ្លួនឯង» ចំណែកវីឌីអូទីពីរបង្ហាញពី លោក សំហេង បុរស សន្ទ នាជាមួយនឹង សិល្បករ ម៉ុក សំបូរ តារាចម្រៀង វិចិត្រករ អ្នករចនាឆាកភាពយន្ត ស្ថាបនិក Frame Arts ដែលមានចំណងជើងថា «ចំណង់ចំណូលចិត្ត និងឱកាស»។

វីឌីអូទីបី ឯកឧត្តម សំហេង បុរស សន្ទនាជាមួយសិល្បការិនី នាក់ សុផល សិល្បការិនីថតរូប ដែលមានចំណងជើងថា «សិ ល្បៈ និងការអប់រំ» រីឯវីឌីអូទីបួន លោក សំហេង បុរស សន្ទនាជាមួយ អ្នកអង្គម្ខាស់ នរោតម្ត រ៉េតវិរ:បុត្រ សិល្បករសហសម័យ ដែលមានចំណងជើងថា «មនុស្សនិងសិល្ប:»។

ចំណែក វីឌីអូទីចុងក្រោយ គឺលោក សំហេង បុរស សន្ទនាជាមួយ កញ្ញា អ៉ែម បញ្ញាទេព និសិ្សត អ្នកនិពន្ធ និងពិធីការិនី ដែលមានចំណងជើងថា «ការនិពន្ធជីវិត»។

បន្ទាប់ពីបញ្ចប់កិច្ចសន្ទនា ពិភាក្សាទាំង៥វិឌីអូនេះ ក៏នឹងមានការសន្ទនា និងពិភាក្សា រវាង លោក សំហេង បុរស ជាមួយសិល្បការិនី សិល្បករ ក្នុងកម្មវិធីទូតសុឆន្ទ:យុវជនច្នៃប្រឌិតផ្សេងៗទៀត ដែលនឹងត្រូវបានផ្សព្វផ្សាយនៅសប្តាហ៍បន្តបន្ទាប់ នៅលើទំព័រFacebook, YouTube និងសេវាស្តាប់ Podcast ទាំងឡាយ។

ជុំវិញរឿងនេះ លោក សំហេង បុរស បានប្រាប់ឱ្យដឹងនៅ ថ្ងៃទី ៤ ខែធ្នូថា ការបង្កើតឲ្យមានកម្មវិធីកិច្ចសន្ទនាជាមួយបុរសនេះឡើង គឺដើម្បីជាឱកាសមួយសម្រាប់ការចែករំលែកបទពិសោធន៍ជីវិត នៃការតស៊ូរបស់សិល្បករ សិល្បការិនី ក្នុងការផ្សព្វផ្សាយទៅកាន់យុវជនផ្សេងៗទៀតឲ្យបានដឹង បានឃើញផងដែរ។

លោកថា ក្រៅពីនេះទៀត គឺពួកគាត់អាចស្រូបយកនូវបទពិសោធន៍ជីវិតរបស់សិល្បករទាំងនោះ មកធ្វើការឆ្លុះបញ្ចាំងអំពីជីវិតរបស់ខ្លួនឯង ដើម្បីពង្រីកសក្ដានុពល និងសមត្ថភាពបន្ថែមទៀតក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅ។

ឯកឧត្តម សំហេង បុរស បានថ្លែងថា ៖ «ខ្ញុំមិនហ៊ាននិយាយថានេះ ជាកម្មវិធីដំបូងសម្រាប់កម្ពុជាទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់និ យា យថា ចំពោះអ្នកនយោបាយដែលមានPodcastនៅកម្ពុជា ប្រហែលជាកម្មវិធីនេះ ស្ថិតក្នុងក្របខ័ណ្ឌអ្នកនយោបាយទីមួយហើយ ដែលអាចថាមានតួនាទី គំនិតខ្ញុំធ្វើ។ ហើយខ្ញុំគិតថា វាជាឱកាសមួយដែលអាចចែករំលែកនូវអ្វីដែលជីវិតខ្ញុំរីកចម្រើ នទៅតាមរយៈកិច្ចសន្ទនានេះ ហើយនឹងទាញយកវាគ្មិនសំខាន់ៗនៅក្នុងសង្គមយើង ដើម្បីមកចែករំលែកត្រឡប់ទៅវិញផងដែរ»។

លោកបានបន្ថែមថា កម្មវិធីនេះនឹងធ្វើឲ្យមានការបង្ហាញពីការចូលរួមរបស់យុវជន ក្នុងការដឹកនាំសង្គម ពីព្រោះដើម្បីយកមតិរបស់យុវជនទាំងនោះ សម្រាប់ធ្វើគោលនយោបាយរបស់ប្រទេសកម្ពុជាឲ្យស្របទៅតម្រូវការរបស់យុវជនបច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា កិច្ចសន្ទនាជាមួយបុរស ជាកម្មវិធីផលិតនូវសារ មាតិការ និងកិច្ចពិភាក្សាជាសម្លេង និងវីឌីអូ (Podcast) នៃការសន្ទនារវាង ឯកឧត្តម សំហេង បុរស ជាមួយមនុស្សមកពីគ្រប់មជ្ឈដ្ឋាន ជាភាសាខ្មែរ ដែលមានអក្សរខាងក្រោម ជាភា សា អង់គ្លេស៕ ដោយ៖ ជា សុខនី

ads banner