អាជ្ញាធរខេត្តព្រះសីហនុ បានត្រៀមផែនការការពាររួចរាល់ហើយ ក្នុងអំឡុងពេលប្រារព្វពិធីបុណ្យសមុទ្រ
ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ បានត្រៀមផែនការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈរួចរាល់ហើយ ក្នុងអំ ឡុងពេលប្រារព្វពិធី បុណ្យ សមុទ្រ លើក ទី៩ ជុំទី៣នេះ ដែលនឹង ត្រូវ រៀប ចំ ឡើងនៅ ថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ស្របគ្នាដែលកម្ពុជា ក៏ ធ្វើ ជា ម្ចាស់ ផ្ទះ រៀ បចំ មហា ស ន្និបាត កឹ្លប ឆ្នេរ សមុទ្រ ដែល ស្អាត បំផុត លើ សកលលោក ចាប់ ពី ថ្ងៃ ទី៩ ដល់ថ្ងៃទី១៤ ខែ ធ្នូផង ដែរ ក្រោម ប្រធាន បទ «ឆ្នេរ នៃ សន្តិភាព ឆ្នេរ នៃ ក្ដី សង្ឃឹម»។

អភិបាល រង ខេត្ត ព្រះសីហនុ លោក ឡុង ឌីម៉ង បាន ប្រាប់ឱ្យដឹងនៅ ថ្ងៃទី ៤ ខែធ្នូ ថា មកដល់ពេលបច្ចុប្បន្ននេះ សម្រាប់ភារកិច្ចអាជ្ញាធរខេត្ត ដែលបានរៀបចំពិធីបុណ្យសមុទ្រ គឺកំពុងតុបតែងលម្អ នៅតាមទីសាធារណៈផ្សេងៗ ព្រមទាំងទីតាំងប្រារព្វពិធី និងទីតាំងប្រគុំតន្ត្រីផ្សេងៗ ក៏ដូចជាទីតាំងសម្រាប់តាំងពិពណ៌ផងដែរ។

លោក ឡុង ឌីម៉ង បានថ្លែងថា៖ « អុីចឹងសរុបមកការរៀបចំប្រារព្វពិធីនេះ គឺយើងធ្វើបានកិច្ចការច្រើន ពីព្រោះយើងមានអនុគណៈកម្មការច្រើនក្នុងការរៀបចំកម្មវិធីនេះ។ ហើយក៏សូមជំរាបថា យើងបានត្រៀមរៀបចំរួចហើយ ទាំងផែនការការពារ ផែនការរៀបចំសណ្ដាប់ធ្នាប់ និងផែនការរៀបចំអនាម័យបរិស្ថាន ដូចជាការរៀបចំទុកដាក់សំរាមជាដើម»។

លោកបានបន្តថា ជាពិសេសការងាររៀបចំលើកទឹកចិត្តឲ្យប្រជាពលរដ្ឋមានការតុបតែង និងកែលម្អលំនៅដ្ឋានរបស់ខ្លួនទាំ ងអស់ ក្នុងការចូលរួមអបអរពីធីបុណ្យសមុទ្រខាងមុខនេះ។

លោក ឌីម៉ង បានបញ្ជាក់ទៀតថា ខាងអាជ្ញាធរក៏បានធ្វើការណែនាំឲ្យក្រុមហ៊ុនម្ចាស់សំណើទាំងអស់ ត្រូវយកចិត្តទុកដាក់ជាពិសេស និងមានទំនួលខុសត្រូវ លើការគ្រប់គ្រងអនាម័យបរិស្ថាន សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ នៅអំឡុងពេល និងក្រោយព្រឹត្តិការណ៍ ធ្វើយ៉ាងណាធានាឲ្យបាននូវសោភណ្ឌភាព និងកេរ្តិ៍ឈ្មោះដ៏ល្អរបស់ខេត្តព្រះសីហនុ។

សូម បញ្ជាក់ ថា យោង តាម រដ្ឋបាល ខេត្ត ព្រះសីហនុ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បាន បង្ហាញពីលទ្ធផលនៃសេចក្ដីណែនាំកន្លងមកទៅកាន់ មន្ទីរ អង្គភាព ជុំ វិញ ខេត្ត ព្រម ទាំង ម្ចាស់ សណ្ឋាគារ ផ្ទះ សំណាក់ ភោជនីយ ដ្ឋាន រង្គសាល ក្រុមហ៊ុន រោងចក្រ ស ហគ្រាស ធនាគារ ឯកជន គ្រឹះ ស្ថាន មីក្រូហិ រញ្ញវត្ថុ ឯកជន គ្រឹះស្ថាន សិក្សា និង ប្រជាពលរដ្ឋ មួយ ចំនួន ធំ បាន ចូល រួម រៀប ចំ សំអាត អនាម័យ បរិស្ថាន តុប តែង លំអ នៅ តាម អាគារ ស្ថាប័ន និង លំនៅ ឋាន រៀងៗ ខ្លួន បាន ល្អ ស្អាត និង មាន សណ្តាប់ ធ្នាប់ សាក សម ជា ទីក្រុង ទេសចរណ៍៕ ដោយ៖ ជា សុខនី




