អភិបាលខណ្ឌច្បារអំពៅ ជូនពរបេក្ខជនឱ្យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចូលរួមកាត់វិញ្ញាសារប្រឡងសញ្ញាប័ត្រយមធ្យមសិក្សាទុតិយភូមិ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងវិទ្យាល័យ ហ៊ុន សែន ច្បារអំពៅ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានជូនពរឱ្យបេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ប្រឡងជាប់ ទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ។

លោកអភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា បេក្ខជនទាំងអស់ ដែលចូលក្នុងមណ្ឌលប្រឡង ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

លោក ចេង មុនីរ៉ា បានឱ្យដឹងទៀតថា បេក្ខជនទាំងអស់ បានអនុវត្តយ៉ាងខ្ជាប់ខ្លួននូវវិធានសុខាភិបាល និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅក្នុងមណ្ឌលប្រឡងនេះ ។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរព បទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

គួរបញ្ជាក់ថា សំរាប់មណ្ឌលប្រឡងក្នុងខណ្ឌច្បារអំពៅ មាន៣ មណ្ឌល រួមមាន វិទ្យាល័យ ហ៊ុន សែន ច្បារអំពៅ, វិទ្យាទ្យាល័យ ហ៊ុន សែន ព្រែកថ្មី និងវិទ្យាល័យ ព្រែកឯង ៕ដោយ​ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner