១១ខែ ឆ្នាំ២០២២ វៀតណាមនាំចេញស្បែកជើងកើនឡើង ៣៩.៩ភាគរយ
អត្ថបទដោយ៖
ឈឹម ទីណា
ហាណូយ៖ យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា ប្រទេសវៀតណាមទទួលបានប្រាក់ចំណូលជាង ២២.១ពាន់លានដុល្លារ ពីការនាំចេញស្បែកជើងនៅចន្លោះខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២នេះ កើនឡើង ៣៩.៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រភពដដែលបានឱ្យដឹងទៀតថា អស់ពេលជាច្រើនខែមកនេះ វៀតណាមក៏រកបានប្រាក់ចំណូលជាង ៣.៧ពាន់លានដុល្លារ ពីការនាំចេញកាបូប វ៉ាលី មួក និងឆ័ត្រ កើនឡើង ៣៩.៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២១ វៀតណាមប្រមូលចំណូលបានជាង ១៧.៦ពាន់លានដុល្លារ ពីការនាំចេញស្បែកជើង កើនឡើង៤.៩ភាគរយ និងប្រហែល ៣ពាន់លានដុល្លារ ពីការនាំចេញកាបូប ធ្លាក់ចុះ ៤.១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមការិយាល័យស្ថិតិរបស់ប្រទេសវៀតណាម៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។