ទុនបម្រុងបរទេសរបស់កូរ៉េខាងត្បូង ស្ទុះងើបឡើងវិញក្នុងខែវិច្ឆិកា ឆ្នាំ២០២២

សេអ៊ូល៖ ទិន្នន័យរបស់ធនាគារកណ្តាលកូរ៉េខាងត្បូង ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានឱ្យដឹងថា ទុនបម្រុងបរទេសរបស់កូរ៉េខាងត្បូងបានស្ទុះងើបឡើងវិញនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយសារកំណើនតម្លៃបំប្លែងនៃទ្រព្យសកម្មមិនមែនប្រាក់ដុល្លារអាមេរិក។

ទុនបម្រុងរូបិយប័ណ្ណបរទេសមានចំនួន ៤១៦.១ពាន់លានដុល្លារនៅចុងខែវិច្ឆិកា ឆ្នាំនេះ កើនឡើង ២.០៩ពាន់លានដុល្លារ បើធៀបនឹងខែមុន។ នេះបើយោងតាមធនាគារកណ្តាលកូរ៉េ (BOK)។

ទន្ទឹមគ្នា ធនាគារនេះក៏បានកត់សម្គាល់ពីការស្ទុះងើបឡើងវិញលើកដំបូងក្នុងរយៈពេល ៤ខែផងដែរ ដោយសារតែប្រាក់ដុល្លារចុះខ្សោយ បានបង្កើនតម្លៃបំប្លែងនៃទ្រព្យសកម្មមិនមែនប្រាក់ដុល្លារ។

ទុនបម្រុងបរទេសរបស់ប្រទេសកូរ៉េខាងត្បូង មានទឹកប្រាក់ ៣៦៥.៦២ពាន់លានដុល្លារនៃមូលបត្រ, ២៦.៦៨ពាន់លានដុល្លារនៃប្រាក់បញ្ញើ, ៤.៧៩ពាន់លានដុល្លារនៃមាសដុំ និង ៤.៣៦ពាន់លានដុល្លារនៃទីតាំងបម្រុងរបស់ខ្លួន នៅក្នុងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

កូរ៉េខាងត្បូងគឺជាអ្នកកាន់កាប់ទុនបម្រុងបរទេសធំជាងគេទី៩របស់ពិភពលោកនៅចុងខែតុលាកន្លងទៅ ដោយទីតាំងនេះនៅដដែលមិនផ្លាស់ប្តូរនោះទេកាលពីមួយខែមុន៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner