តារា ចម្រៀង ពេជ្រ ថៃមកប្រឡងបាក់ឌុបនៅមណ្ឌលសាកលវិទ្យាល័យបៀលប្រាយ នៅខេត្តបាត់ដំបង
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
ភ្នំពេញ៖ តារាងចម្រៀងដែលបានជាប់ពាន The Voice Kids Cambodia រដូវកាលទី១ ពេជ្រថៃនៅក្នុងឆ្នាំនេះបាន មកប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប ) នៅមណ្ឌលសាកលវិទ្យាល័យបៀលប្រាយ បាត់ដំបង។
បើតាមរូបថតរបស់អង្គភាពប្រឆាំងអំពើពុករលួយបានបង្ហាញពីរូបភាព ពេជ្រ ថៃ កំពុង ឈរនៅពីមុខមណ្ឌលសាកលវិទ្យាល័យបៀលប្រាយ បាត់ដំបង។
គួរបញ្ជាក់ថា ពេជ្រ ថៃ បានក្លាយជាម្ចាស់ពានរង្វាន់ The Voice Kids Cambodia រដូវកាលទី១ កាលពីថ្ងៃទី១៤ តុលា ឆ្នាំ២០១៧ ។ សម្រាប់នាឆ្នាំនេះដែរ ពេជ្រ ថៃត្រូវបានគេដឹងថា មានអាយុ ១៨ឆ្នាំហើយ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។