យានយន្តល្មើសចំនួន ២៧៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី០៥ ខែធ្នូ ម្សិលមិញ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដៅគោលដៅសរុបចំនួន ១០៦គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។

ក្នុងនោះ មាន យានយន្ត ចូល គោលដៅ ចំនួន ៩៦៥ គ្រឿង ម៉ូតូ ចំនួន ៧៩៤ គ្រឿង រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ២៧៤ គ្រឿង មាន ម៉ូតូ ចំនួន ២៤១ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។

ប្រភពដដែលបានបន្តថា រយៈពេល ៥ ថ្ងៃ ( ថ្ងៃ ទី ០១-០៥ ខែធ្នូ ) ការ រឹត បន្ដឹង ការ អនុវត្ត ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក យានយន្ត ចូល គោលដៅ មាន ចំនួន ១១.៩១២ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ១.៥៧២ គ្រឿង ម៉ូតូ មាន ចំនួន ១.៣៩៤ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។

សូមជម្រាប់ថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាល អោយ មនុស្ស ស្លាប់ ចំនួន ៦ នាក់ ( ស្រី ២ នាក់ ) របួសធ្ងន់ ចំនួន ៩ នាក់ ( ស្រី ៥ នាក់ ) និង របួសស្រាល ចំនួន ២ នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ៩លើក៕ ដោយ៖ ឆៃហួត

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner