ក្រសួងអប់រំ នឹងដឹកសន្លឹកកិច្ចការរបស់បេក្ខជនប្រឡងបាក់ឌុប យកទៅទុកនៅរាជធានីភ្នំពេញ

ភ្នំពេញ៖បន្ទាប់ពី ប្រឡងបញ្ចប់សញ្ញាបត្រមធ្យម សិក្សា ទុតិយភូមិ ឬហៅថាបាក់ឌុបរួចមក នាព្រលប់ ថ្ងៃទី៦ ខែ ធ្នូ ឆ្នាំ ២០២២ ប្រធានគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការ អប្បមាទ ជំនួយការអប្បមាទប្រចាំខេត្ត នីមួយៗបានដឹកជញ្ជូនសន្លឹកកិច្ចការយកទៅរក្សាទុកនៅតាម សាលាខេត្ត នីមួយៗ យ៉ាងមានសុវត្ថិភាព។

ក្រសួងអប់រំបានឱ្យដឹងថាហឹបសន្លឹកកិច្ចការរបស់បេក្ខជននីមួយៗបានបិត Sceller ការពារ នៅលើទ្វារ បន្ទប់រក្សាទុក សន្លឹកកិច្ចការ រង់ចាំ ដល់ព្រឹកស្អែក នឹង ដឹក មក រក្សាទុក នៅ វិទ្យាល័យ ព្រះ ស៊ីសុវត្ថិ រាជធានីភ្នំពេញ។ ដោយឡែក សន្លឹកកិច្ចការនៅ ខេត្តកំពង់ស្ពឺ និង រាជធានីភ្នំពេញ បាន ដឹក មក រក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ។

គួរបញ្ជាក់ថា លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅ តាម មណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និង ខេត្តកណ្ដាល នារសៀល ថ្ងៃ ទី ២៧ ខែធ្នូ និង នៅតាម មណ្ឌល ប្រឡង ក្នុង ខេត្ត ផ្សេងទៀតនាថ្ងៃ ទី ២៨ ខែ ធ្នូ និង ផ្សព្វផ្សាយ តាម បណ្ដាញទំនាក់ទំនង សង្គម ផ្លូវ ការ របស់ ក្រសួង អប់រំ យុវជន និង កីឡា facebook.com/moeys.gov.kh៕ ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner