ប្រឡងបាក់ឌុប៖ បេក្ខជន មានបញ្ហាសុខភាពចំនួន៧០នាក់ ខណៈបួននាក់ត្រូវបានសង្ស័យវិជ្ជមានជំងឺកូរីដ-១៩

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ក្នុងដំណើរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)រយៈពេលពីរថ្ងៃនេះ។ពោលគឺចាប់ពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ ២០២២ បេក្ខជនដែលមានបញ្ហាសុខភាពសរុបចំនួន ៧០នាក់ ។ក្នុង ចំណោមនេះមួយចំនួនអាចបន្តប្រឡងបាន និង មួយចំនួន តូចដែលមានអាការធ្ងន់ធ្ងរត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

បន្ទាប់ពីបញ្ចប់ការប្រឡងនាល្ងាចថ្ងៃទី ០៦ ខែធ្នូ ក្រសួងអប់រំ បានធ្វើការសរុបបេក្ខជនដែលមានបញ្ហាសុខភាពសរុបចំនួន ៧០នាក់ ។ ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល បួន ករណី និងសង្ស័យវិជ្ជមានជំងឺកូរីដ-១៩ មាន បួនករណី។ បេក្ខជនដែលមិនអាចបន្តដំណើរការសំណេរដោយសារបញ្ហាសុខភាពមានចំនួនបីករណី។ គណៈមេប្រយោគមានបញ្ហា សុខភាពមាន ចំនួន១៤នាក់ ក្នុងនោះមួយ នាក់មានស្ថានភាព ធ្ងន់ធ្ងរត្រូវបញ្ចូនទៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជន ចុះឈ្មោះ ប្រឡងសរុប ១២៨ ១៣៤នាក់ (ស្រី ៦៨ ៧៧១នាក់) មណ្ឌល ប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផល ប្រឡងនៅថ្ងៃទី២៧ ខែធ្នូ សម្រាប់រាជធានីភ្នំពេញ និង ខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner