មើលរបៀបលាក់សំណៅ ឯកសារ និង សម្ភារ ហាមឃាត់ ក្នុងថ្ងៃប្រឡងបាក់ឌុបពីរថ្ងៃរបស់សិស្ស
ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ០៥ ធ្នូ ២០២២ ក្នុងថ្ងៃដំណើរការ សំណេរ ការរឹតបន្តឹង និងការឆែកឆេរនៅតែរឹតបន្តឹងដូច បណ្តា ឆ្នាំកន្លងទៅដែរ។

ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ការឆែកប្រមូល សំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារហាមឃាត់ ផ្សេងៗ ពីបេក្ខជន ក្នុងដំណើរការវិញ្ញាសាសំណេរប្រឡង បាន អនុវត្តដោយគណៈកម្មការអនុរក្ស មន្ត្រី អង្គភាពប្រឆាំង អំពើ ពុករលួយ។

គួរបញ្ជាក់ថាក្នុងការឆែកឆេរនេះគេបានរកឃើញនៅលើខ្លួនសិស្សមួយចំនួនតូចបានលាក់ឯកសារ និងបេក្ខជនខ្លះបានលួច សរសេរសំណៅឯកសារនៅលើបាតដៃ និងខ្លះមានលាក់ គ្រឿង អេឡិចត្រូនិក។ការរកឃើញនេះមានចំនួនតិចតួចបំផុត។

គួរបញ្ជាក់ថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បាន អំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការ ប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹង ខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញថាបាន ប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹង ត្រូវ បានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ៕ ដោយ៖ ម៉ាដេប៉ូ