មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក៖ កម្ពុជាជាប្រទេសមួយដែល ផ្តល់កិច្ចសហប្រតិបត្តិការល្អជាងគេក្នុងចំណោមប្រទេស ដែលត្រូវរុករកអដិ្ឋធាតុទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍

ភ្នំពេញ៖ ជំនួបដ៏សំខាន់មួយបានកើតឡើងកាលពីរសៀល ថ្ងៃ ទី៦ខែធ្នូឆ្នាំ២០២២រវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយលោកស្រី អាន មៀល-គ្រីហ្វីត (Ann Mills-Griffiths) ប្រធានក្រុម ប្រឹក្សា ភិបាល និងជានាយកប្រតិបត្តិសម្ព័ន្ធគ្រួសាររបស់ឈ្លើយ សឹកនិងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍។ក្នុងឱកាស នេះដែលកម្ពុជាបានទទួលនូវការកត់សម្គាល់ ដោយ កោត សរសើរថា កម្ពុជាជាប្រទេសមួយដែលផ្តល់កិច្ចសហ ប្រតិបត្តិ ការល្អជាងគេក្នុងចំណោមប្រទេសដែលត្រូវរុករកអដិ្ឋធាតុទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ។

https://youtu.be/XF62KhIEE7w

ក្នុងជំនួបនៅទីស្តីការក្រសួងលោកស្រីប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹកនិងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍បានជម្រាបសម្តេចក្រឡាហោម ស ខេង ថាលោកស្រីបានមកបំពេញទស្សនកិច្ច នៅ ព្រះរាជាណា ចក្រកម្ពុជាជាច្រើនលើកមកហើយ ហើយលើក នេះជាលើកចុងក្រោយសម្រាប់លោកស្រីដែលមកទស្សនកិច្ចនៅប្រទេសកម្ពុជា ។ហេតុដូច្នេះលោកស្រីមានបំណងចូល ជួបសម្តែងការគួរសមនិងថ្លែងអំណរគុណដល់សម្តេចក្រឡាហោម ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់កិច្ច សហការដ៏ល្អក្នុងការងារស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្ពុជា។

លោកស្រីបានរំលឹកថា ឆ្នាំ១៩៩២ជាឆ្នាំដំបូងដែលលោក ស្រី បានអញ្ជើញមកកម្ពុជា។ចាប់តាំងពីពេលនោះមកលោកស្រី បានធ្វើដំណើរ ទៅផ្នែកជាច្រើននៃប្រទេសកម្ពុជា។លោក ស្រីអាចនិយាយបានថាកម្ពុជាគឺជាប្រទេសមួយដែលផ្តល់កិច្ចសហប្រតិបត្តិការល្អជាងគេក្នុងចំណោមប្រទេសដែលត្រូវរុករកអដិ្ឋធាតុទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍នេះ។លោក ស្រីបានលើកជាឧទាហរណ៍ថា ទោះក្នុងស្ថានភាពជំងឺ កូវីដ-១៩ក្តីក៏កម្ពុជានៅតែបន្តក្នុងការសហការរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបានបាត់ខ្លួននោះទេ ថែមទាំងមាននូវវឌ្ឍន ភាពទៅមុខជានិច្ច។ប្រទេសកម្ពុជាក៏ធ្លាប់បានធ្វើការជា មួយ អង្គភាពជាដៃគូរបស់សហរដ្ឋអាមេរិកបានជាច្រើន ទោះស្ថិត ក្នុង ស្ថានភាពគ្មានថវិកាក៏ដោយ។

បន្ថែមពីលើនេះលោកស្រីក៏បានសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជា ណា ចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ ដឹកនាំសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធ ផ្សេង ទៀតផងដែរ ដែលបានចូលរួមផ្តល់កិច្ចសហការ ក្នុងនាម មនុស្សធម៌ជួយដល់កម្មវិធីរុករកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួននេះ។

ជម្រាបទៅដៃគូសន្ទនា សម្តេចក្រឡាហោម ស ខេង បាន បញ្ជាក់ជូនមន្រ្តីជាន់ខ្ពស់អាមេរិករូបនេះថាគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជាមិនមានការប្រែប្រួលទេ គឺនៅតែបន្ត ផ្តល់ការគាំទ្រដល់ការងារស្វែងរកអដ្ឋិធាតុទាហានអាមេរិក ដែលបានបាត់ខ្លួននេះជាបន្តទៀត ។ ចំពោះលទ្ធផលនៃការ រុករកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួនមកដល់បច្ចុប្បន្ននេះ គឺនៅសល់តែប្រាំបីរូបទៀតតែប៉ុណ្ណោះ។

សម្តេចក្រឡាហោមបានបន្ថែមថា ចំពោះយន្តការទាំងអស់ របស់កម្ពុជា នឹងត្រៀមខ្លួនជានិច្ចក្នុងការសហការជាមួយ គម្រោងរបស់លោកស្រី ដែលពាក់ព័ន្ធនឹងការងារស្វែងរក អដ្ឋិធាតុ ទាហានអាមេរិកដែលបានបាត់ខ្លួនសម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣ទៅមុខទៀត។

សម្តេចក្រឡាហោម ស ខេង បានធ្វើឱ្យប្រតិភូអាមេរិកមួយ នេះរំភើបចិត្ត ខណៈសម្ដេចក្រឡាហោម នៅមុនសវនាការ បញ្ចប់ដោយលើកឡើងថា សម្ដេចសង្ឃឹមថា ដំណើរការនៃ ការស្វែងរកអដ្ឋិធាតុទាហាអាមេរិកនាពេលនេះនឹងប្រព្រឹត្តទៅដោយភាពរលូន និងត្រូវបានបិទបញ្ចប់ប្រកបដោយលទ្ធផល ជាទីគាប់ចិត្តបំផុតនាពេលខាងមុខ៕ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner