ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកល្អជាមធ្យម។ រាល់មុខរបរការងាររបស់អ្នកមានដំណើរការយ៉ាងរលូន ចំណែកអ្នកគាំទ្រក៏ច្រើនផងដែរ។ សូមធ្វើដំណើរដោយមានការប្រុងប្រយ័ត្ន ប្រសិនបើមិនចាំបាច់មិនគួរប្រញាប់ប្រញាលពេកទេ។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងបញ្ហាមួយចំនួនដែលកើតឡើងក្នុងថ្ងៃនេះ ប៉ុន្តែសូមបោះបង់ចោលកំហឹង និងមតិរិះគន់នានា ពីព្រោះវានឹងអាចរំខានទៅដល់លទ្ធផលការងារយ៉ាងធ្ងន់ធ្ងរ។ ផ្ទុយពីក្នុងករណីនេះ លោក អ្នកនឹងអាចធ្វើទំនាក់ទំនង ឬស្នើសុំការជួយជ្រោមជ្រែងបានយ៉ាងល្អប្រសើរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកអាចទទួលបានលាភសំណាងធំ  ជាពិសេសឳកាសជាច្រើនក្នុងការបំពេញការងារធំតូច។ ការសម្រេចចិត្តនៅក្នុងពេលនេះ នេនឹងមានមូលដ្ឋានច្បាស់លាស់ ដូច្នេះអ្នកអាចបញ្ចៀសបញ្ហាបបាន។ លើសពីនេះ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរទីកន្លែងការងារគឺអាចធ្វើទៅបានដោយគ្មានជំទាស់ឡើយ។ ក្រៅពីនេះ សូម មានចិត្តអន់អោន និងអាធ្យាស្រ័យខ្ពស់ចំពោះមនុស្សដែលកំពុងធ្វើការជាមួយគ្នា ពិសេសដៃ គូពាណិជ្ជកម្ម។ ដោយឡែក លោកអ្នកមិនចាំបាច់បារម្ភពីទំនាក់ទំនងណាមួយឡើង។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ គឺជាថ្ងៃអំណោយផលសម្រាប់ការអនុវត្តន៍ផែនការនានា ដូច្នេះសូមកុំមានការព្រួយបារម្ភអ្វីឡើយ អ្នកនឹងទទួលបានភាពជោគជ័យគួរជាទីមោទនៈក្រៃលែង។ ក្នុងនោះ ប្រសិនបើអ្នកមានលទ្ធភាពនឹងធ្វើការងារជាក្រុម ឬបង្កើតកិច្ចសហការលើជំនួញនោះនឹងទទួលបានភាពចម្រើនលូតលាស់ ពិសេសគឺចំពេញប្រាក់ កាសជាច្រើនតែម្តង។ ដោយឡែក លោកអ្នកមិនគួរធ្វើការសន្យាណាមួយដោយមិនចាំបាច់ នោះទេ។ សូមប្រើមូលដ្ឋានទំនាក់ទំនង និងពត៌មាននៅជុំវិញខ្លួនអ្នក។ ដោយឡែក ឥរិយា បទល្អនឹងក្លាយទៅជាកត្តាសំខាន់សម្រាប់ភោគទ្រព្យ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងមុខរបររកស៊ីមានភាពរីកចម្រើនលូតលាស់ល្អណាស់។ ដោយឡែកអ្នកធ្វើការរដ្ឋនឹងបានទទួលដំណឹងល្អលើគម្រោងការងារដែលអ្នកកំពុងរងចាំផងដែរ។ ក្នុងវេលានេះអ្នកមិនអាចដើរនៅក្នុងស្ថានភាពដែល មិនច្បាស់លាស់ ឬស្ថានភាពមុខពីរឡើយ។ ព្យាយាមស្វែងយល់ពីស្ថានភាពដែលកើតឡើង ប៉ុន្តែមិនគួរមានការសង្ស័យដោយមិនចាំបាច់នោះទេ។ ក្រៅពីនេះ ចូរប្រយ័ត្ននឹងជម្លោះដែល កើតឡើងនៅរវាងពេលព្រឹក ហេតុនេះសូមមានហេតុផលជានិច្ច។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងនាំសំណាងធំដល់អ្នកប្រកបកិច្ចការងាររដ្ឋ និងឯកជន ព្រោះលោកអ្នកកំពុងមានដំណឹងដ៏ល្អទាក់ទងនឹងតំណែងតួនាទីល្អ។ ចំណែកលោកអ្នកធ្វើអាជីវកម្មនឹងទទួលបានផលចំណេញជាទីគាប់ចិត្ត។ លោកអ្នកមានមនុស្សជាច្រើនចាំទំនុកបម្រុង និងគាំទ្ររាល់កិច្ចការទាំងឡាយ ដូច្នេះគ្មានអ្វីដែល ត្រូវព្រួយបារម្ភនោះទេ។ លើសពីនេះ យកល្អកុំចូលខ្លួនទៅពាក់ព័ន្ធនឹងបញ្ហាក្នុងក្រៅរបស់ អ្នកដទៃ ក្រែងបាត់បង់ទំនុកចិត្តពីក្រៅ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងែនេះរាល់កិច្ចការងារនានារបស់អ្នកដំណើរការទៅយ៉ាងរលូនណាស់ ព្រមទាំងមានមនុស្សជាច្រើនជួយយកអាសារផងដែរ។  សូមលោកអ្នកប្រយ័ត្នប្រយែងនឹងការចំណាយលុយកាក់ ព្រោះលោកអ្នកអាចនឹងចាញ់បោកគេ។ សូមរក្សាចិត្តគំនិត និងភាពទន់ភ្លន់ ប៉ុន្តែមិនត្រូវទុកចិត្តមនុស្សពេកនោះទេ។ លើសពីនេះ ប្រហែលជាអ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយនោះទេ ប៉ុន្តែក្នុងករណីដែលអ្នកមិនអាចផ្លាស់ ប្តូរបានសូមមានការប្រុងប្រយ័ត្ន ឬជៀសវាងធ្វើដំណើរតាមផ្លូវទឹក។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានកង្វល់ច្រើនណាស់ ចំណែកកិច្ចការងារក៏ហាក់មានភាពប្រទាក់ក្រឡាច្រើនផងដែរ។ សូមមានភាពអត់ធ្មត់ និងព្យាយាមបន្ថែមដើម្បីកែប្រែស្ថានការណ៍។ ភាពរស់រាយរាក់ទាក់ និងដាក់ចិត្តថ្លើមក្នុងភារកិច្ចការងារ ព្រមទាំងមនុស្សជុំវិញខ្លួន និងជួយសម្រួលស្ថានការណ៍បានប្រសើរឡើង។ ក្នុងរយៈ ថ្ងៃនេះមិនគួរចាប់ផ្តើមធ្វើកិច្ចការសំខាន់ពេកទេ ព្យាយាមពន្យាពេលសិន ឬពិសេសកុំធ្វើកិច្ច សន្យា ឬចំណាយលុយកាក់ ដោយសារភាពខាតបង់មានច្រើនជាងផលចំណេញ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងរបស់អ្នកនឹងហូរចូលក្នុងផ្ទះដោយមិនបាច់ប្រឹងប្រែងណាស់ណានោះទេ។ ដោយឡែកការងារនានាដែលអ្នកគ្រោងទុកនឹងទទួលបានផលល្អខ្លាំងណាស់ ដូច្នេះសូមប្រើប្រាស់ពេលវេលាឲ្យបានល្អ។ ពាក្យសំដីរបស់លោកអ្នកនឹងទទួលបានការគាំទ្រណាស់ ប៉ុន្តែពាក្យសំដីឥតប្រយោជន៍មិនគួរនិយាយទេ។ ក្រៅពីនេះ ប្រសិនបើអ្នកចង់បានផលប្រយោជន៍កាន់តែ ប្រសើរគឺសូមធ្វើទំនាក់ទំនងបន្ថែមជាមួយមនុស្សក្នុងក្រុមការងារ ឬជាមួយនឹងដៃគូជំនួញ។ ប្រការដែលត្រូវជៀសវាងនៅក្នុងពេលនេះ គឺសូមបោះបង់កំហឹងជាដាច់ខាត។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ចំពោះការងារ និងរបរនានាលោកអ្នកអាចនឹងទទួលផលដ៏ប្រសើរណាស់នៅក្នុងថ្ងៃនេះ។ ប៉ុន្តែផលចម្រើនលូតលាស់នេះទាមទារការចូល រួមយ៉ាងសកម្ម និងផែនការដែលបានរៀបចំឲ្យបានត្រឹមត្រូវ។ បន្ថែមពីនេះ ថ្ងៃនេះ អំណោយផលចំពោះការបង្កើតថ្មី ដូច្នេះសូមបញ្ចេញគំនិតយោបល់របស់អ្នក។ ទន្ទឹមនឹងនេះ លោកអ្នកក៏អាចមានលទ្ធភាពស្វែងយល់ពីបញ្ហាបានលឿន ថែមទាំងរកវិធីសាស្រ្តប្រកបទៅដោយតុល្យភាពផងដែរ។ លើសពីនេះ សូមប្រយ័ត្នក្រែងមានការយល់ច្រលំក្នុងទំនាក់ទំនង។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការនានារបស់លោកអ្នកចម្រើនលូតលាស់ណាស់។ លោកអ្នកមានមនុស្សដែលមកពីចំងាយនាំលាភមកឲ្យ ដូច្នេះសូមរក្សាលាភសំណាងទាំងនេះ ដោយការសំឡឹងមើលឳកាសដោយការប្រុងប្រយ័ត្ន។ ទន្ទឹមនឹងនេះ សូមរក្សាចិត្តគំនិតល្អត្រឹមត្រូវជាមួយមនុស្សនៅជុំវិញខ្លួន។ ចំពោះការពិភាក្សាយោបល់ផ្តល់លទ្ធផលដ៏ខ្ពស់ ដូច្នេះសូមរកពេលវេលាសម្រាប់ការជួបជុំពិភាក្សា។ ដោយឡែក ប្រហែលជាអ្នកមិនគួរនឹងធ្វើដំណើរផ្លូវឆ្ងាយនោះទេ បើអាចគួរផ្អាក សិនទើបប្រសើរ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់កិច្ចការងារ និងរបររកស៊ីជួញដូរ។ សូមរីករាយទទួលយកអំណោយផលផ្នែកសេដ្ឋកិច្ចនៅក្នុងថ្ងៃនេះ។ ទន្ទឹមនឹងនេះដែរ លោកអ្នកមានភាពស្មុគ្រស្មាញប្រទាក់ក្រឡាច្រើនគួរសម ដូច្នេះសូមរិះរកមធ្យោបាយដោះស្រាយដោយសន្តិវិធី។ ស្របពេលនឹងអ្វីៗហាក់មានដំណើរការល្អប្រសើរ ប្រហែលជា អ្នកត្រូប្រយ័ត្នក្នុងការបង្ហាញអាកប្បកិរិយា និងពាក្យសំដី ពីព្រោះជម្លោះ ឬភាពអាក់អន់ចិត្ត នឹងអាចកើតឡើងក្នុងកំរិតខ្ពស់ណាស់។ ផ្ទុយពីនេះ លោកអ្នកនឹងអាចការពាទស្សនៈវិស័យ របស់ខ្លួនបានគ្រប់ករណី។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាងរបស់អ្នកថ្ងៃនេះធំណាស់ ដូច្នេះសូមលោកអ្នកត្រៀមទទួលអំណោយផលនេះ ក្នុងនោះសូមរក្សាចិត្តថ្លើម ចំណែកមតិយោបល់ណាដែលបណ្តាលឲ្យប៉ះពាល់ដល់អារម្មណ៍ និងផលប្រយោជន៍អ្នកដទៃគឺមិនត្រូវធ្វើជាដាច់ខាត។​ ចំពោះការសំដែងចេញភាពជោគជ័យ អាចបណ្តាលឲ្យមានមនុស្សឈ្នានីស ដូច្នេះស្ងប់ស្ងាត់ជាការប្រសើរជាង។ ក្រៅពីនេះ ថ្ងៃនេះលែងជាបញ្ហានៅក្នុងការ ផ្លាស់ប្តូរទីកន្លែងការងារទៀតហើយ ដូច្នេះសូមធ្វើការផ្លាស់ប្តូរទៅតាមបំណង។  

ចំណាំៈ

ឆ្នាំ៥ ឆ្លូវ ខាល រោង មមែ កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលល្អប្រសើរសម្រាប់ការ ផ្លាស់ប្តូរ ការបណ្តាក់ទុន និងការដោះស្រាយបញ្ហាក្នុងអាជីព។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner