លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តាំផ្ញើដល់មន្រ្តី ចៅសង្កាត់ ស្មៀន មេប៉ុស្តិ៍ មេភូមិ និងប្រធានមណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព ត្រូវដោះស្រាយនូវសំណូមពរ និងផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា

ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បាននាំយកអង្កររបស់សម្តេចតជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់គណបក្សស្រុកស្វាយជ្រំ និងគណបក្សកំពង់រោទិ៍ នៃខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។

លោកជំទាវបានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់សមាជិកសមាជិការគណបក្សប្រជាជន ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ។

លោកជំទាវបានផ្តាំផ្ញើដល់មន្រ្តី ចៅសង្កាត់ ស្មៀន មេប៉ុស្តិ៍ មេភូមិ និងប្រធានមណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ ឲ្យបានទាន់ពេលវេលា ។

លោកជំទាវក៏បានជម្រុញឲ្យមូលដ្ឋាន ជួយពន្លឿនដល់ប្រជាពលរដ្ឋត្រូវទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះឆ្នោត ពីព្រោះថ្ងៃស្អែកជាថ្ងៃចុងក្រោយ នៃការចុះឈ្មោះ តាមការកំណត់របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ។

អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់ស្រុកទាំងពីរនេះរួមមាន ៖ ឃុំទាំង ១១ នៃស្រុកកកំពង់រោទិ៍ បានអង្ករ ៦តោន និងថវិកា ២លាន២០ម៉ឺនរៀល និងគណបក្សស្រុកកំពង់រោទិ៍ អង្ករ ១តោន និងថវិកា ១លានរៀល ចំណែកឯឃុំទាំង ១៦ នៃស្រុកស្វាយជ្រុំ ទទួលបានអង្ករ ១៧តោន និងថវិកា ៣លាន២០ម៉ឺនរៀល គណបក្សស្រុកស្វាយជ្រុំទទួលបាន ៤តោន និងថវិកា ១លានរៀល ៕

ដោយ ៖ ថេត វិចិត្រ+ហេងសម្បតិ្ត

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner