សម្ដេចតេជោ៖ រាជរដ្ឋាភិបាល ចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជាមាសបៃតង រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ

ព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជាមាសបៃតង រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និង ដោយប្រយោល ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះក្នុងពិធីបើកបុណ្យសមុទ្រលើកទី៩ ជុំទី៣ ក្រោមប្រធានបទ៖ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម» នៅខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២២។

សម្ដេចតេជោ មានប្រសាសន៍ថា ដូចបានគូសបញ្ជាក់ក្នុងរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍, កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ២ លាននាក់ សម្រាប់ឆ្នាំ ២០២២ នេះ ក្នុងក្តីសង្ឃឹមថា ចំនួនភ្ញៀវអន្តរជាតិ អាចនឹងត្រលប់ទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ- ១៩ ចំនួន ៧ លាននាក់ នៅឆ្នាំ ២០២៦ ឬឆ្នាំ ២០២៧ ។

សម្ដេចបន្តថា ជាការពិត, រាជរដ្ឋាភិបាល បានចាត់ទុក វិស័យទេសចរណ៍ជាវិស័យអាទិភាព និង ជា «មាសបៃតង» រួមចំណែកដល់ការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និង ដោយប្រយោល, ជំរុញការនាំចេញនៅនឹងកន្លែង, បង្កើនចំណូលជាតិ, ទ្រទ្រង់កំណើនសេដ្ឋកិច្ច, ចូលរួមដល់ការអភិរក្សវប្បធម៌ និង ថែរក្សាការពារបរិស្ថាន និង ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់, ពិសេសរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ទៅ ជា «កម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០» និង «ជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ ២០៥០» ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner