សម្ដេចតេជោ ហ៊ុន សែន៖ ការអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរ ទាមទារចាំបាច់ឱ្យមានការអភិវឌ្ឍទីក្រុងស្អាត/ទីក្រុងបៃតង, ឆ្នេរសមុទ្របៃតង និងកោះបៃតង

ព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរ ទាមទារចាំបាច់ឱ្យមានការអភិវឌ្ឍទីក្រុងស្អាត/ទីក្រុងបៃតង, ឆ្នេរសមុទ្របៃតង និងកោះបៃតង ស្របតាមទស្សនទាន «ការអភិរក្សដើម្បីការអភិវឌ្ឍ ការអភិវឌ្ឍដើម្បីការអភិរក្ស» ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះក្នុងពិធីបើកបុណ្យសមុទ្រលើកទី៩ ជុំទី៣ ក្រោមប្រធានបទ៖ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម» នៅខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មិនមែនធ្វើឡើងសម្រាប់តែបច្ចុប្បន្ននោះទេ ប៉ុន្តែយើងបានគិតគូរវែងឆ្ងាយទៅដល់អនាគត ជាមួយនឹងផែនការច្បាស់លាស់, ពិសេសស្របពេលដែលពិភពលោកទាំងមូល បាននិងកំពុងប្រឈមនឹងការវិវត្តថ្មីៗឥតឈប់ឈរទាំងលើសេដ្ឋកិច្ច, សង្គម និង បរិស្ថាន ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យើងបានផ្តល់នូវសារៈសំខាន់ក្នុងការក្សាភាពស្អាត និងបៃតង ។ ក្នុងន័យនេះ, ការអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរ ទាមទារចាំបាច់ឱ្យមានការអភិវឌ្ឍទីក្រុងស្អាត/ទីក្រុងបៃតង, ឆ្នេរសមុទ្របៃតង និង កោះបៃតង ស្របតាមទស្សនទាន «ការអភិរក្សដើម្បីការអភិវឌ្ឍ ការអភិវឌ្ឍដើម្បីការអភិរក្ស» ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner