រកឃើញម្ចាស់ជើងឯក ក្នុងព្រឹត្តិការណ៍ ប្រណាំង ម៉ូតូ លើ វាលរាប ពានរង្វាន់ អែលហ្វ ខាប់ រ៉េស អែនឌូរែន ឆ្នាំ២០២២

ព្រឹត្តិការណ៍កីឡាប្រណាំងម៉ូតូ លើវាលរាប ដណ្តើមពានរង្វាន់ អែលហ្វ ខាប់រ៉េស អែនឌូរែន២០២២ (ELF CUP RACE ENDURANCE ) ដែលរៀបចំឡើង ដោយភ្នាក់ងារខារ៉ា កម្ពុជា ក្រោមការឧបត្ថម្ភធំ ពី ក្រុមហ៊ុន Total Energie Cambodia បានរកឃើញម្ចាស់ជើងឯក ប្រចាំឆ្នាំ២០២២ ហើយ បន្ទាប់ពីដំណើរការពេញ១ថ្ងៃ កាលពីថ្ងៃ សៅរ៍ នៅទីលានប្រណាំង យ៉ាម៉ាម៉ូតូ ស៊ើឃ្វីត (YAMAMOTO CIRCUIT) ក្នុង ខេត្ត កំពង់ស្ពឺ ។យ៉ាងស្ទាត់ជំនាញ ប្រកបដោយសុវត្ថភាព និងជោគជ័យ។

ម្ចាស់ពានរង្វាន់ អែលហ្វ ខាប់រ៉េស អែនឌូរែន២០២២នេះ បានទៅលើក្រុម ភី ធី រ៉េសស៊ីងធីម (P T Racing Team ) បន្ទាប់ពីបាន ធ្វើការប្រកួតយ៉ាងស្វិតស្វាញ អស់ពេល២ម៉ោង និង ៣០នាទី ។ ក្រុម ភីធី រ៉េសស៊ីងធីម ធ្វើបានល្អបំផុតក្នុងការប្រកួត ប្រកបដោយភាពស្ទាត់ ជំនាញនិង ជឿជាក់ ដោយបានបញ្ជាម៉ូតូរបស់ខ្លួន នាំមុខគូប្រកួត តាំងពីនាទីដំបូង រហូតដល់ នាទីចុងក្រោយ ហើយទីបំផុត ក្រុមនេះ ក្លាយជាជើងឯក អែលហ្វ ខាប់រ៉េសអែនឌូរែន ២០២២តែម្ដង ។

ចំណែក ចំណាត់ថ្នាក់លេខ២ក្នុងការប្រកួតនេះ បានទៅក្រុម អិល អេស ធូ រ៉េសស៊ីងធីម(L S 2 Racing Team) និង លេខ៣បានទៅក្រុម អ ស៊ី ខាស្ដូមើ(RC Customer ) ។
បើតាម លោក ជីវ័ន បូរិន តំណាង ភ្នាក់ងារ ការ៉ា កម្ពុជា (KARA) បាន ឲ្យ ដឹង ថា ក្រៅពីការប្រកួត Class អែនឌូរែន នៅមានការប្រកួត ៣ Class ផ្សេងទៀត រួមមាន៖ Class A, Class B និង Class C នៅថ្ងៃ អាទិត្យដែលជាថ្ងៃបញ្ចប់ការប្រកួតដែលមានកីឡាករកីឡាការិនីចូលរួមចំនួន៤៨នាក់។

ក្រោយពីធ្វើការប្រកួត អស់រយៈពេល១ថ្ងៃ អ្នក ជំនាញ រូប នេះ បានកត់សម្គាល់ថា កីឡាករ កីឡាការិនី មានការយល់ដឹង ឈាន ឡើង មួយ កម្រិត ទៀត បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ សម្រាប់ការរៀបចំខ្លួន មុនពេលប្រកួត ដូចជា អាវ មួក ស្រោមដៃ និង សម្ភារៈ ចាំបាច់ មួយ ចំនួន ទៀត ដែលធានាពីសុវត្ថិភាពក្នុងពេល ប្រកួត ។

ចំណែកកីឡាករ របស់ក្រុម ភី ធី រ៉េសស៊ីងធីម ម្ចាស់ ពានរង្វាន់ អែលហ្វ ខាប់ រ៉េស អែនឌូរែន២០២២ បាននិយាយថា រូបគេមានអារម្មណ៍រីករាយយ៉ាងខ្លាំងចំពោះជោគជ័យដែលក្រុមខ្លួនដណ្ដើមបាន ដោយមិននឹកស្មានថា ក្រុមរបស់គេអាច ឈ្នះពានរង្វាន់ នេះឡើយ ហើយកន្លងមករូបគេក៏មិនដែលដណ្ដើមបានពាន រ៉េស អែនឌូរែន មកជូនក្រុមដែរ។ កីឡាកររូបនេះរំពឹងថា តាមរយៈ ជោគជ័យនេះនឹងជួយ លើកទឹកចិត្ត នឹង ជម្រុញឲ្យពួកគេខិតខំប្រឹងប្រែងប្រកួតកាន់តែខ្លាំងក្លា នៅ Class A, Class B និង Class C ក្នុងថ្ងៃបញ្ចប់ដើម្បីដណើ្ដមជ័យជំនះមកជូនក្រុមរបស់ខ្លួន បន្ថែមទៀត។

គួរបញ្ជាក់ថា ជ័យលាភីពានរង្វាន់ អែលហ្វ ខាប់រ៉េស អែនឌូរែន២០២២ លេ១ទទួលបាន ពាន១ ថវិកា៤លានរៀល លេ២ពាន១ ថវិលា៣លានរៀល និង លេខ៣ ទទួលបានពាន១និង ថវិកា២លានរៀល ក្រៅពីនេះ នៅមានប្រេងម៉ាស៊ីន១កេះ និង បណ្ណចាក់ចំនួន ១០០ដុល្លា ដូចៗគ្នា ដែលផ្ដល់ជូនពីក្រុមហ៊ុនតូតាល់៕ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner