នាយឧត្តមសេនីយ៍កិតិ្តបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រាប់សិក្ខាកាមដែលបញ្ចប់វគ្គថា ត្រូវថែរក្សាការពារ សន្តិភាព ឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ
ខេត្តកំពង់ស្ពឺ៖ ឯកឧត្ដមនាយឧត្តមសេនីយ៍កិតិ្តបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស អញ្ជើញធ្វើបទឧទ្ទេសនាម ផ្ដាំផ្ញើដល់ សិក្ខាកាមហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៨ និង មន្ត្រីយោធាចារ្យនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំស្រង់ នៅព្រឹកថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រត្រូវយកចំណេះដឹងបម្រើជាតិមាតុភូមិត្រូវលើកកម្ពស់មនសិការស្នេហាជាតិស្មោះត្រង់ដាច់ខាតចំពោះជាតិគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលក្រសួងការពារជាតិ និង អគ្គបញ្ជាការ ។

ឯកឧត្ដមនាយឧត្តមសេនីយ៍កិតិ្តបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រាប់សិក្ខាកាមទៀតថា ត្រូវថែរក្សាការពារ សន្តិភាព ឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៍ដោយ មានសម្តេចតេជោ ជាប្រមុខដឹកនាំប្រទេសជាតិមាន សុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ។ ត្រូវប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌នៅកម្ពុជា ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត តាមឆន្ទៈរបស់ប្រជាជនខ្មែរទូទាំងប្រទេសការពារឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងចូលរួមសហការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គមថែរក្សាការពារសេចក្ដីសុខសាន្តជូនប្រជាពលរដ្ឋឱ្យរស់នៅប្រកបដោយសុខដុមរមនា ៕ ដោយ-រ៉ាវុធ



