សម្តេចតេជោ ចាត់ទុកការធ្វើសកម្មមនុស្សធម៌ របស់លោកជំទាវ ហ៊ុន ម៉ាណា និងកូនស្រី ជាសកម្មភាពបន្តមរតកពីម្តាយ និងជីដូន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះរូបភាពកូនស្រី និងចៅស្រីជាច្រើនសន្លឹក នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ក្នុងពេលធ្វើសកម្មភាពមនុស្សធម៌នៅលើកោះរ៉ុង ខេត្តព្រះសីហនុ ។

សម្តេចតេជោ បានគូសរំលេចពីសកម្មភាពមនុស្សធម៌របស់លោកជំទាវ ហ៊ុន ម៉ាណា និងកូនស្រី ថា ជាការបន្តមរតកមនុស្សធម៌ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាម្តាយ និងជីដូននោះ ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ ហ៊ុន ម៉ាណា បានដឹកដៃកូនស្រីរបស់ខ្លួន ចុះធ្វើសកម្មភាពមនុស្សធម៌មួយចំនួននៅលើកោះរ៉ុង ស្ថិតក្នុងខេត្តព្រះសីហនុ។ សកម្មភាពមនុស្សធម៌នោះ គឺការចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋសចំនួន១៤៩៨នាក់ នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក និងពេលថ្ងៃត្រង់ មានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈ ឲ្យប្រជាពលរដ្ឋទទួលទានផងដែរ មុននឹងពិនិត្យព្យាបាល ។ ក្រុមការងារបានចែកវែនតាសម្រាប់លោកយាយ លោកតាចំនួន៣៥០នាក់,សម្ភារសិក្សាសម្រាប់សិស្សានុសិស្សជាច្រើននាក់, ខោអាវលោកយាយលោកតា និងចែករទេះរុញសម្រាប់ជនពិការចំនួន១០គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ជាលទ្ធផល ប្រជាពលរដ្ឋដែលទទួលបានការព្យាបាលទាំងអស់ មានចំនួន ១៤៩៨នាក់ ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner