ដែនដីម៉ាកាវរបស់ចិន អនុញ្ញាតឱ្យអ្នកឆ្លងកូវីដ-១៩ ព្យាបាលតាមផ្ទះខ្លួនឯង

ចិន៖រដ្ឋាភិបាលរបស់ម៉ាកាវនឹងអនុញ្ញាតឱ្យមនុស្សដែល ឆ្លង កូវីដ១៩(COVID-19)រស់នៅដាច់ដោយឡែក ពីគេនៅផ្ទះ ចាប់ពីថ្ងៃពុធ ទី ១៤ខែធ្នូ ដែលជាជំហានសំខាន់ឆ្ពោះទៅរក ការបន្ធូរបន្ថយវិធានការត្រួតពិនិត្យមេរោគដ៏តឹងរ៉ឹង ក្នុងរយៈ ពេលជិតបីឆ្នាំមកនេះ។

មន្ត្រីសុខាភិបាលបាននិយាយថា អ្នកជំងឺដែលឆ្លងមេរោគ នឹងអាចស្នាក់នៅផ្ទះ និងត្រួតពិនិត្យខ្លួនឯងបានរយៈ ពេល ប្រាំថ្ងៃ។ ការិយាល័យសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា វិធានការថ្មីនេះ ជួយកាត់បន្ថយ សម្ពាធលើធនធានវេជ្ជសាស្រ្ត និងរក្សា ប្រក្រតីភាពសង្គម ឡើងវិញ។

ម៉ាកាវ ដែលជាតំបន់រដ្ឋបាលពិសេសរបស់ចិន បាន អនុវត្ត ដោយផ្ទាល់នូវយុទ្ធសាស្ត្រប្រឆាំងជំងឺរាតត្បាតរបស់ចិនដីគោកចាប់តាំងពីឆ្នាំ២០២០។

ទីក្រុងនេះពឹងផ្អែកសំខាន់លើភ្ញៀវទេសចរចិនដែលមកលេងល្បែងស៊ីសង។

កាលពីសប្តាហ៍មុន ម៉ាកាវបានប្រកាសការបន្ធូរបន្ថយច្បាប់ ដាក់ឱ្យនៅដាច់ពីគេ សម្រាប់អ្នកមកពីបរទេស ដោយ តម្រូវឱ្យអ្នកទាំងនោះស្នាក់នៅសណ្ឋាគាររយៈពេល ប្រាំថ្ងៃ បូករួមទាំងការស្នាក់នៅដាច់ដោយឡែកពីគេហដ្ឋានចំនួនបីថ្ងៃ ព្រមទាំងបញ្ចប់ការធ្វើតេស្តជាប្រចាំចំពោះភ្ញៀវមកពីប្រទេសចិន ។
អតីតដែនដីក្រោមនឹកអាណានិគមព័រទុយហ្គាល់មួយនេះ មាន ប្រជាជនជាង៦០០ ០០០ នាក់ក្នុងនោះគេរកឃើញ អ្នក ឆ្លងកូវីដ១៩មានចំនួន ៩០០ករណីចាប់តាំងពីឆ្នាំ ២០២២ និងមានអ្នកស្លាប់ចំនួន ប្រាំមួយនាក់។

លេខាធិការផ្នែកសង្គម និងវប្បធម៌ម៉ាកាវ លោក Elsie Ao បាននិយាយកាលពីសប្តាហ៍មុនថា ពលរដ្ឋប្រមាណ៨០ ភាគរយនៃចំនួនប្រជាជនទីក្រុងទំនងជានឹងឆ្លងCOVID-19 បន្ទាប់ពីការបន្ធូរបន្ថយវិធានការប្រឆាំងកូវីដ១៩។

មន្ទីរពេទ្យរដ្ឋនៅម៉ាកាវ និងប្រព័ន្ធថែទាំសុខភាពបានទទួល បន្ទុក ព្យាបាលអ្នកជំងឺកូវីដ១៩ច្រើនស្ទើហួសសមត្ថភាព របស់ខ្លួនទៅហើយ។ ប៉ុន្តែអាជ្ញាធរបានជំរុញឱ្យអ្នកស្រុកកុំព្រួយបារម្ភអំពីការឆ្លងវីរុសនេះ ចាប់តាំងពីករណីភាគច្រើនមានកម្រិតស្រាល ឬមិនមាន រោគសញ្ញា៕ ដោយ៖ វណ្ណ ស័ក្ដិ

ads banner